adverise with khmeread 1

បណ្តេញ Mourinho ឬក៏​ឱ្យ​ខ្ញុំ​សម្លាប់​ឆ្កែ​របស់ខ្ញុំ​! ប្រិយមិត្ត​បិសាច​ក្រហម​អង្វរករ​ឱ្យ Man Utd នាំ Sir Alex Ferguson ត្រឡប់មកវិញ​

​    ​បណ្តាញ​សង្គម Twitter បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ក្តៅគគុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ខណៈដែល​បិសាច​ក្រហម Manchester United បាន​បន្ត​បរាជ័យ​ដ៏​អាម៉ាស​ដទៃទៀត​ក្រោម​ការដឹកនាំ​របស់លោក Jose Mourinho ។​

​    ​បិសាច​ក្រហម​ត្រូវបាន​ផ្តួល​ដោយ​លទ្ធផល ២-១ ក្រោម​ដៃ Fenerbahce ក្នុង​ដំណើរ​ប្រជែង​ពាន Europa League ដែល​បានធ្វើឱ្យ​ក្តីសង្ឃឹម​របស់​ពួកគេ​នៃ​ការ​ជម្រុះ​ក្នុង​វគ្គ​ចែក​ពូ​ល​កំពុង​ទីទើរ​រកកល់នឹង​ធ្លាក់​។​

​    ​ហើយ​ក្រោយពី​បរាជ័យ​ផ្ទួនៗ​របស់​បិសាច​ក្រហម​បាន​កើតឡើង​គួរឱ្យ​សង្វេគ ក្រុម​អ្នកគាំទ្រ​ជាច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ប្រកាស​ឱ្យ​បណ្តេញ Mourinho និង​នាំ Sir Alex Ferguson ដែល​បាន​ចាក​ចេញពី​ក្លឹប​ក្នុង​ឆ្នាំ ២០១៣ ឱ្យ​ចូលមក​ដឹកនាំ​វិញ និង​ឈាន​រហូតដល់​មាន​ប្រិយមិត្ត​មួយរូប​ហ៊ាន​ដាក់​ជីវិត​ឆ្កែ​របស់គាត់​ទៀតផង​។ 
(Embed Tweet)

​    ​ប៉ុន្តែ​យ៉ាងហោចណាស់ Jose ក៏​ប្រហែលជា​អាច​រំងាប់​អារម្មណ៍​របស់​ពួកគេ​បានមក​វិញ​ខ្លះៗ​ផងដែរ ក្រោយ​អាច​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ ក្រៅ​ទឹកដី​ប៉ះ​ជាមួយនឹង Swansea ក្នុងជំនួប​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ​!៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់