adverise with khmeread Unnamed %281%29

បើករថយន្ត​ជែង​មិន​ប្រយ័ត្ន បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ស្ត្រី​ម្នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់ទៀត​របួសធ្ងន់​កាលពី​ថ្ងៃទី​០៩ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច​លើ​កំណាត់​ផ្លូវ​បេតុង ​7NG ត្រង់ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គិ៍ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក Hyundai ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF-7122​ បើកបរ​ដោយ​ឈ្មោះ​ ពៅ ពេជ្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល រថយន្ត​នេះ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ហើយក៏​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ​មក​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​Honda C125 សេរី​ឆ្នាំ​២០១៦ ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FZ-9249 បើកបរ​ដោយ​ឈ្មោះ​ ឃ្លៀច ស្រី​នី ​ភេទ​ស្រី ​អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​សន្លុង​ ឃុំ​សន្លុង ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ដែល​បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា (​របួសធ្ងន់​បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​)​ និង​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ ​ឈុំ ផា ​ភេទ​ស្រី ​អាយុ​៣៧​ឆ្នាំ​ នៅ​ភូមិ​សន្លុង​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ស្លាប់​នៅ​កន្លែងកើតហេតុ​។​

    ចំពោះ​សព​ត្រូវបាន​សមត្ថ​កិ​ច្ចប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​ រីឯ​វត្ថុតាង​ទាំងពីរ​ត្រូវបាន​សម​ត្ត​កិច្ច​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ខ្សាច់កណ្តាល ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​។ មូល​ហេតុដែល​ឈានដល់​មាន​គ្រោះថ្នាក់​ដ៍​រន្ធត់​នេះ​កើតឡើង គឺ​មកពី អ្នកបើកបរ​រថយន្ត​បង្ក​បើក​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន៕

adverise with khmeread

មតិយោបល់