adverise with khmeread Unnamed %285%29

បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដេកស្លាប់​ដោយសារ​ប្រើ​គ្រឿងញៀន​លើស​ចំណុះ

    ភ្នំពេញ ៖ មាន​ករណី​ជនជាតិ​អាមេរិក​ម្នាក់​ដេកស្លាប់​ដោយសារ​ប្រើ​គ្រឿងញៀន​លើស​កម្រិត​នៅក្នុង​ផ្ទះសំណាក់​៨៨ បន្ទប់ ​POD​ ជាន់​ទី​១​ ផ្លូវ៨៨ ​ភូមិ​១០ ​សង្កាត់​វត្តភ្នំ ​ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦​ និង​៣០​នាទី​យប់​ថ្ងៃ​០៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ម្សិលមិញ។​

    ប៉ូលិស​មូលដ្ឋាន​បង្ហើប​ឱ្យដឹងថា សព​ឈ្មោះ CHRISTENS EN JORDAN CALER ភេទ​ប្រុស ឆ្នាំ​កំណើត​០៥.១១.១៩៨១ ​ជនជាតិ​អាមេរិក​កាន់​លិខិត​ឆ្លង​​ដែន​លេខ​ 520909549 ​មុខរបរ​អ្នក​ទេសចរណ៍​ស្នាក់​ផ្ទះសំណាក់​ខាងលើ​។​

    បន្ទាប់មក​សមត្ថកិច្ច​ចម្រុះ​បានមក​ធ្វើ​កោសល្យ​ពិច្ឆ័យ ហើយ​យក​ទឹកនោម​ធ្វើតេស្ត​ស្រាប់​តែមាន​សារធាតុ​ញៀន​ប្រភេទ​ម៉ក់​ហ្វី​ន​និង​មេ​តំ​ហ្វេ​តា​មីន​។​

    ប្រភព​បន្តថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​មិត្ត​ភ​ក្តិជនរងគ្រោះ​បាន​ដើរទៅ​គោះទ្វារ​បន្ទប់​ជនរងគ្រោះ​តែ​មិន​បើក​ក៏​ទាញ​ទ្វារ​របើក​ទើប​ដឹងថា​ស្លាប់​។​

    បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ថា បុរស​រូបនេះ​ស្លាប់​ដោយ​គាំងបេះដូង​បណ្តាលមកពី​ប្រើប្រាស់​សារធាតុ​ញៀន​។ ​សព​ដាក់​ដំកល់​នៅ​ពេទ្យរុស្ស៊ី៕​

adverise with khmeread

មតិយោបល់