adverise with khmeread Drunk woman

វិធីធ្វើឱ្យអ្នកស្រវឹងស្រាឆាប់ស្វាង

      ចៀស​មិន​ផុត​ទេពី​ការផឹក​ស្រា​ក្នុង​ពិធីជប់លៀង​នានា ហើយ​បុគ្គល​ខ្លះ​ផឹក​រហូតដល់​គ្រប់គ្រង​ខ្លួនឯង​មិនបាន​។​

      អាស្រ័យហេតុនេះ​យើង​នឹង​បង្ហាញ​ពី​របៀប​ដើម្បីឱ្យ​ឆាប់​ស្វាង​មាន​គោលការណ៍​មួយចំនួន​តាម​វិជ្ជាពេទ្យ ដូចខាងក្រោម ៖

    ១-​បញ្ឈប់​ការផឹក :
​ជំហាន​ដំបូង​លោកអ្នក​ត្រូវ​បញ្ឈប់​ការផឹក​ភ្លាម​បើសិន​យល់ថា​ស្រវឹង​។​នេះ​មិនមែន​មានន័យថា​ធ្វើការ​ផ្លាស់ប្តូរ​ពី​ការផឹក​ស្រា​ទៅ​ផឹកស្រា​បៀរ​នោះទេ ហើយ​មក​ផឹកទឹក​ជំនួស​វិញ​។​

    ២- ញាំ​អាហារ​មួយចំនួន :  
ប្រសិនបើ​អ្នក​បាន​ផឹកស្រា​ដោយ​ពោះ​ទទេ​នោះ​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​អ្នក​កំពុងមាន​អារម្មណ៍​កាន់តែ​ស្រវឹង​។​ដូច្នេះ​គឺថា​វា​មិនមាន​អ្វី​នៅក្នុង​ក្រពះ​របស់​លោកអ្នក​ដើម្បី​បន្ថយ​កម្រិត​គ្រឿង​ស្រវឹង​នោះឡើយ​។ បរិភោគ​អាហារ​ឱ្យបាន​ច្រើន​ដែលមាន​ជាតិ​ស្ករ​ច្រើន​ដើម្បី​ជួយ​ដល់​ការ​បឺត​ស្រូប​យកជាតិ​អាល់កុល​និង​បន្ធូរបន្ថយ​អា​ការៈចង់​ក្អួត​ដែល​អាច​កើតមានឡើង​។​

   ៣- ផឹកទឹក :  
​ជាតិ​អាល់កុល​មាន​ឥទ្ធិពល​ធ្វើឱ្យ​ការ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​វា​ជាការ​សំខាន់​ដែល​លោកអ្នក​ត្រូវ​ផឹកទឹក​ឱ្យបាន​ច្រើន​។ បើ​លោកអ្នក​ផឹកស្រា​ចំនួន​ច្រើន​អ្នក​ត្រូវតែ​ផឹកទឹក​ប៉ុណ្ណឹង​ដែល​។​

     ៤- ផឹក​កាហ្វេ​ឬ​កាហ្វេ​អ៊ី​ន : ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​នឹងមិន​ត្រូវបាន​ធ្វើឱ្យ​ខ្លួន​លោកអ្នក​ប្រសើរឡើង​ប៉ុន្មាន​ទេ​។​ប៉ុន្តែ​វា​នឹង​ប្រឆាំង​បាន​មួយចំនួន​នៃ​ប្រសិទ្ធភាព​របស់​អាល់កុល​និង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​"​ស្វាង​ស្រា​"​។ សូម​ចាំ​ថា​ជាតិ​កាហ្វេ​អ៊ី​ន​និង​គ្រឿង​ស្រវឹង​ធ្វើឱ្យ​ខ្សោះ​ជាតិ​ទឹក​ដូចគ្នា ។ ដូច្នេះ​ត្រូវ​ប្រាកដថា​បាន​ផឹកទឹក​មួយចំនួន​ផងដែរ​។ ចូរ​កុំ​ផឹក​កាហ្វេ​ឬ​កាហ្វេ​អ៊ី​ន​ក្នុងស្ថានភាព​ខ្សោយ​អស់កម្លាំង​រហូតដល់​១​ម៉ោង​ក្រោយ​ស្រវឹង​។​

    ៥- ងូតទឹក​ត្រជាក់ :
​ងូតទឹក​ត្រជាក់​គឺ​បាន​ដាស់​សារពាង្គ​អ្នក​ពី​ភាពស្រវឹង ប៉ុន្តែ​កុំ​ងូតទឹក​ត្រជាក់​ប្រសិនបើ​អ្នកមាន​ក្អួត​ឬ​ស្រវឹង​ខ្លាំង ព្រោះថា​ជាតិ​អាល់កុល​នឹងធ្វើ​ឱ្យ​កម្តៅ​រាងកាយ​កាន់តែ​ចុះខ្សោយ​។

    ៦-  ចូល​គេង :
​នៅពេលដែល​លោកអ្នក​បានទទួល​អាហារ​និង​ទឹក​ចូលទៅក្នុង​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​ហើយ​ការ​ដេក​ពេញ​មួយ​យប់​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ដឹងខ្លួន​ឡើង​។ ត្រូវ​ប្រាកដថា​លោកអ្នក​បាន​ផ្តល់ឱ្យ​ខ្លួនឯង​នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ដេក (​យ៉ាងហោចណាស់​៧​ម៉ោង​) ប្រសិនបើ​អាចធ្វើ​បាន ៕​

adverise with khmeread

មតិយោបល់