ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងព្រឹកថ្ងៃទី០៩ វិច្ឆិកា ២០១៦ នៅ២ទីតាំងផ្សេងគ្នាគឺនៅខណ្ឌដូនពេញ និងខណ្ឌ៧មករា។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទី១ ត្រូវបានកម្លាំអាវុធហត្ថដូនពេញឃាត់ខ្លួនបាន នៅចំណុចចំណតរថយន្តសុរិយាមល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងដកហូតបានថ្នាំញៀនគ្រាប់ចំនួន២៧គ្រាប់, ម្សៅក្រាមពណ៌ស០១កញ្ចប់, រថយន្ត Vesto ចំនួន០១គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗទៀត។
ដោយឡែកជនសង្ស័យ ៤ នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លូនបាន ត្រង់ចំណុចក្នុងការដ្ឋានសាងសង់អូឡាំព្យា ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងដកហូតបាន ម្សៅក្រាមពណ៌ស ០១កញ្ចប់, ម៉ូតូ០១គ្រឿង ព្រមទាំងវត្ថុតាងផ្សេងៗទៀត។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់៕
