adverise with khmeread Untitled 1

អ្នករស់នៅ​រដ្ឋ California ចាប់ផ្តើម​បំផុស​តាម Twitter ដើម្បី​ផ្តាច់ខ្លួន​ចេញពី​អាមេរិក ក្រោយ Trump ឈ្នះឆ្នោត​

    ​ដូច​ឃើញ​ក្នុង​ផែនទី តំបន់​ខៀវៗ​ដូចជា រដ្ឋ California, Oregon, Nevada និង Washington គឺជា​ទីតាំង​រឹងមាំ​របស់​បក្ស​ប្រជាធិបតេយ្យ ដែល​តទល់​នឹង​បណ្តា​រដ្ឋ​ដែលមាន​ពណ៌​ក្រហម (​គាំទ្រ​បក្ស​សាធារណរដ្ឋ​)​។​

​    ​ដូច្នេះ​គ្មានអ្វី​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ដែល​មនុស្ស​រស់នៅ​ប្លុក​បក្ស​ប្រជាធិបតេយ្យ ឥឡូវ​កំពុង​រកមើល​ជម្រើស​ថ្មី ជាពិសេស​ការធ្វើ​អបគមន៍​។​

​    ​តាំងពី​លោក​ត្រាំ​ទទួល​ជ័យជម្នះ​មក ពាក្យ #Calexit បាន​ចែកចាយ​ព្រោងព្រាត​លើ​បណ្តាញ​សង្គម Twitter ជាមួយ​អ្នករស់នៅ​រដ្ឋ California កំពុង​ស្វែងរក​ការបង្កើត​រដ្ឋ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ 

​    ​ប្រសិនបើ​អ្នករស់នៅ California ក្នុង​ចំនួន​គ្រប់គ្រាន់​ចង់​ផ្តាច់​ចេញពី​អាមេរិក នោះ​ឱកាស​ច្បាស់​ជា​អាច​កើតឡើង​។ ហើយ​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​មានការ​បំផុស​ឱ្យ​ផ្តាច់​រដ្ឋ​។ ក្រុម​អបគមន៍​និយម​នៅ​រដ្ឋ Cascadia បានធ្វើ​យុទ្ធនាការ​ជា​យូរ​មកហើយ​ដើម្បី​បំបែក​រដ្ឋ Cascadia ចេញពី​សហរដ្ឋអាមេរិក​៕

​ប្រភព​៖ Metro

adverise with khmeread

មតិយោបល់