adverise with khmeread Untitled 1

Lady Gaga តវ៉ា​ទាំង​ទឹកភ្នែក​នៅមុខ​អគារ Trump Tower

    ​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់​នៅលើ​ពិភពលោក​គឺ​នាង Lady Gaga ដែលជា​អ្នកគាំទ្រ​លោកស្រី Hillary Clinton ម្នាក់ ត្រូវបាន​ប្រទះឃើញ​តវ៉ា​នៅក្រៅ​អគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​។​

​    ​តារា​រូបនេះ​បាន​ឈរ​នៅលើ​រថយន្ត​មួយ ដោយមាន​ស្លាក​មួយ​សរសេរថា "​ក្តី​ស្រឡាញ​, ត្រាំ​, សេចក្តី​ស្អប់​"​។​

​    ​យោងតាម​អ្នកឆ្លើយឆ្លង​នយោបាយ​នៅ​ប៉ុស្តិ៍ MSNBC គឺ​អ្នកស្រី Kasie Hunt ឱ្យដឹងថា Lady Gaga បាន​ស្រក់​ទឹកភ្នែក​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ខណៈ​នាង​អង្គុយ​នៅក្រោយ​ឆាក​នៅ​ពិធី​ត្រៀម​ជប់លៀង​របស់លោក​ស្រី Hillary Clinton​។​

​    ​ខណៈ​លោក Donald Trump ជិត​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក Gaga បាន​សរសេរ​នៅលើ Twitter របស់​នាង​ថា "​នៅក្នុង​បន្ទប់​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម យើង​នឹង​ត្រូវបាន​ស្តាប់ឮ​។ ក្រោកឈរឡើង​ដើម្បី​សេចក្ដី​សប្បុរស សមភាព និង​ក្តី​ស្រឡាញ់​។ គ្មានអ្វី​ដែល​នឹង​បញ្ឈប់​យើង​បានឡើយ​។ បន់ស្រន់​ដល់​អាមេរិក​ទាំងអស់គ្នា​"៕

 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់