adverise with khmeread Untitled 1

លោកយាយ​ពិការភ្នែក ដែល​ទាយ​ត្រូវ​អំពី​ការវាយប្រហារ​អគារ​ភ្លោះ​ថ្ងៃ ៩/១១ កំពុង​នាំ​ប្រផ្នូល​អាក្រក់​ដល់ Trump

    ​នៅចាំ​លោកយាយ​ពិការភ្នែក​ប៊ុលហ្គារី ដែល​បាន​ទាយ​ថ្ងៃទី ៩/១១ និង​ការ​ងើបឡើង​របស់​ពួក ISIS ទេ​?

​    ​ពិតណាស់ លោកយាយ​មាន​ដំណឹង​អាក្រក់​មួយ​សម្រាប់ Donald Trump​។ ទោះបី​គាត់​ស្លាប់​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​ការ​ទស្សន៍ទាយ​របស់គាត់​គឺ​ហាក់ដូច​គាត់​កំពុង​មានជីវិត​និង​កំពុង​ប្រាប់​រឿង​មិនល្អ​ដល់ Trump អ៊ីចឹង​។​

​    ​លោកយាយ Baba Vanga បាន​ធ្លាប់បាន​ទស្សន៍ទាយ​ច្រើន​ឆ្នាំ​មកហើយ​ថា​លោក Obama គឺជា​ប្រធានាធិបតី​ចុងក្រោយ​របស់​អាមេរិក​។​

​    ​លោកយាយ Vanga បាន​ទាយ​ថា​ប្រធានាធិបតី​ទី ៤៤ របស់​អាមេរិក​នឹង​ជា​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ហើយ​ក៏បាន​អះអាងថា​គាត់​នឹង​ជា​ប្រធានាធិបតី​ចុងក្រោយ​គេ​បង្អស់​ផងដែរ​។​

​    ​លោកអ្នក​ប្រហែលជា​មានប្រតិកម្ម​ជាមួយនឹង​ការទស្សទាយ​របស់លោក​យាយ Vanga ខណៈដែល​មានការ​ចលាចល​នយោបាយ​នៅ​ថ្ងៃ​បោះឆ្នោត​ម្សិលមិញ​នេះ ប៉ុន្ដែ​គេ​មាន​ខ្សែអាត់​សំឡេង​របស់​លោកយាយ ដែល​បាន​ទាយ​អំពី​រឿងនេះ​កាល​គាត់​នៅរស់​។​

​    ​លោកយាយ ដែល​ស្លាប់​ក្នុង​ឆ្នាំ ១៩៩៦ នៅ​អាយុ ៨៥ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ជឿ​លើ​ការទស្សទាយ​របស់លោក​យាយ​ថា​ត្រូវ ៨៥ ភាគរយ​។ ហើយ​ក្នុងនោះ​លោកយាយ​ក៏បាន​ទស្ស​ទាយ​អាកាសធាតុ​ប្រែប្រួល និង​ទឹកកក​នៅ​ប៉ូល​រលាយ ដោយ​គាត់​បាន​ទស្ស​ទាយ​ថា​ក្នុង​ឆ្នាំ ១៩៥០ "​តំបន់​ត្រជាក់​នឹង​ក្លាយទៅជា​ក្ដៅ ភ្នំភ្លើង​ទាំងអស់​នឹង​ផ្ទុះឡើង​"​។​

​    ​ត្រឡប់​ទៅ​ឆ្នាំ ១៩៨៩ លោកយាយ​បាន​ព្រមាន​ថា បងប្អូន​អាមេរិក​នឹងត្រូវ​វាយប្រហារ​ដោយ​បក្សី​ដែក​ពីរ (​យន្តហោះ​)​នេះ​អាច​និយាយបានថា​ការវាយប្រហារ​អគារ​ភ្លោះ Twin Tower ដោយ​យន្តហោះ​ពីរ​គ្រឿងក្នុង​ឆ្នាំ ២០០១​។​

​    ​ហើយ​លោកយាយ​ក៏បាន​ព្រមាន​ពី​ក្រុម​បះបោរ​ជ្រុលនិយម​មូ​ស្ល៊ី​ម​នឹង​ឈ្លានពាន​លុកលុយ​អឺរ៉ុប​នៅ​ឆ្នាំ ២០១៦ ដោយ​ប្រមើល​មើលឃើញ "​មហាសង្គ្រាម​មូស្លីម​" ដែល​បាន​កើតឡើង​ដំបូង​នៅក្នុង​បដិវត្តន៍​ផ្កាម្លិះ​ក្នុង​ឆ្នាំ ២០១០ និង​ចាប់ផ្ដើម​រាលដាល​ដល់​ប្រទេស​ស៊ី​រី និង​ចុងបញ្ចប់​នឹង​បង្កើតបានជា​រដ្ឋធានី​មូស្លីម​ហៅថា Caliphate នៅត្រឹម​ឆ្នាំ ២០៤៣ ដោយ​យក​ទីក្រុង​រ៉ូម​ធ្វើជា​ទីក្រុង​ធំ​របស់ខ្លួន​។​

​    ​លោកយាយ​ក៏បាន​អះអាងថា ការ​លុកលុយ​របស់​ពួក​ជ្រុលនិយម​មូ​ស្ល៊ី​ម​ជុំវិញ​អឺរ៉ុប​មានន័យថា​ទ្វីប​នេះ​នឹង "​ចប់​លែងមាន​ឈ្មោះ​" ត្រឹម​ចុងឆ្នាំ ២០១៦​។ ហើយ​លោកយាយ​ក៏បាន​និយាយ​យ៉ាងច្បាស់​ផងដែរ​ថា "​ពួក​បះបោរ​នឹង​ប្រើ​សង្គ្រាម​គីមី​ប្រឆាំងនឹង​អឺរ៉ុប​"​។​

​    ​ដូច្នេះ​ការ​ទស្សន៍ទាយ​របស់លោក​យាយ Vanga មុនពេល​ស្លាប់​ថា​អស់​ប្រធានាធិបតី​អាមេរិក​ត្រឹម​ប្រធានាធិបតី​ទី ៤៤ (​លោក Obama) អ៊ីចឹង​វា​អាចមាន​ន័យ​ស្មើ​ប្រធានាធិបតី​ទី ៤៥ ត្រូវគេ​លួច​ធ្វើឃាត​ឬ​យ៉ាងណា​?៕

ប្រភព៖ Unlad

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់