adverise with khmeread 1

អង្គុយ​ជាប់​យូរ​ប្រយ័ត្ន​សរសៃឈាម​កកស្ទះ​!

    ​សម្រាប់​អ្នក​ដែល​អង្គុយ​ធ្វើការ​ជាប់​ជាប្រចាំ ឬ​ធ្វើដំណើរ​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​អង្គុយ​រយៈពេល​យូរ ព្រោះ​វា​អាច​ប្រឈមមុខ​គ្រោះថ្នាក់​កើតរោគ​សរសៃឈាម​ខ្មៅ​កកស្ទះ​ដែលជា​រោគ​ដ៏​កាច​សាហាវ​មួយ​។​

​    ​តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឱ្យដឹងថា រោគ​នេះ​តែងតែ​កើតឡើង​ជាមួយ​អ្នកដំណើរ​ផ្លូវ​ឆ្ងាយ​ចាប់ពី ៤ ម៉ោង​ឡើងទៅ​។ ការកើត​អាកា​រៈ​បែបនេះ ដោយសា​បច្ច័យ​សំខាន់​មក​ជើង​របស់​យើង​មិន​បានធ្វើ​ចលនា​សោះ ហើយ​រាងកាយ​មួយផ្នែកធំ​ត្រូវ​ផ្អាក​ធ្វើ​សកម្មភាព​។ ស្ថិតនៅក្នុង​ស្ថានភាព​បែ​ប​នេះ​យូរៗ​ទៅ​ធ្វើឱ្យ​ចរន្ដឈាម​ត្រូវ​រាំងស្ទះ ហើយ​សរសៃឈាម​ទទួល​ការប៉ះទង្គិច​ជា​ញឹកញាប់​បន្ទាប់មក​វា​នឹង​បង្ក​អាការៈរោគ​កកស្ទះ​។​

​    ​វិធី​បំបាត់​អាកា​រៈ​បែបនេះ​បាន​ដោយ​ងាយ គ្រាន់តែ​អ្នករក​ឱកាស​ធ្វើ​ចលនា​ជើង​ឱ្យបាន​ខ្លះៗ ក្នុង​រយៈពេល ១ ម៉ោង​ម្ដង ដូចជា​ក្រោក​ឡើង​ដើរ​រយៈពេល​ខ្លីៗ ដើម្បីឱ្យ​សាច់ដុំ​កំភួនជើង​យើង​បានធ្វើ​ចលនា​ជាដើម​។​

​    ​ក្រៅពីនេះ ការធ្វើដំណើរ​តាមផ្លូវ​ហាម​ទទួលទាន​ថ្នាំ​ងងុយដេក ដើម្បី​ការពារ​មិនឱ្យ​អង្គុយ​ជាប់​យូរពេក ដែលជា​ហេតុ​ធ្វើឱ្យ​រាងកាយ​ត្រូវ​នៅ​មួយកន្លែង​ជាប់​ជាប្រចាំ​នាំឱ្យ​កើតរោគ​អាក្រក់​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់