adverise with khmeread 1

មិន​នឹកស្មាន​ផ្លែក្រូច​ជា​វីរបុរស​លាក់​មុខ​ជួយ​ទប់ស្កាត់​ជំងឺ​ដ៏​សាហាវ​ទាំងអស់នេះ​សោះ​!

    ​ថ្មី​នេះ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ប្រទេស​អូស្ដ្រាលី​បាន​រកឃើញថា ដំណាំ​ក្រូច​អាចជួយ​ទប់​កាត់បន្ថយ​ការ​ប្រឈម​នៃ​ការកើត​មហារីក​មាត់ បំពង់ក និង​មហារីកក្រពះ​បាន​រហូត ៥០% ហើយ​ថែមទាំង​អាច​បន្ថយ​អត្រា​គ្រោះថ្នាក់​ចំពោះ​អាកា​រៈ​ងងឹតមុខ ខ្យល់​ចាប់បាន​រហូតដល់ ១៩% ប្រសិនបើ​ទទួលទាន​បន្ថែម​ជាពិសេស​។ ប្រភេទ​ដំណាំ​ក្រូច​នោះ វា​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ច្រើន​បំផុត ហើយ​ថែមទាំង​មាន​សារ​ធាតុគីមី​នៃ​រុក្ខជាតិ ជាង​១៧០​ប្រភេទ ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ការពារ​រាងកាយ និង​ជួយ​ទប់ស្កាត់​ការរីកលូតលាស់​នៃ​ដុំ​សាច់​មហារីក​ទប់ស្កាត់​កុំឱ្យ​ឈាមកក កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​រោគ​ដែល​ទាក់ទង​នឹង​សរសៃឈាម​ចិញ្ចឹម​បេះដូង រោគ​ធាត់ រោគ​ទឹកនោមផ្អែម​។​

​    ​សំណាង​ណាស់​ដែល​ស្រុក​យើង​មាន​ក្រូច​ឱ្យ​ជ្រើសរើស​ទទួលទាន​ពេញៗ ១ ឆ្នាំ​។ ដូច្នេះ អ្នក​ដែល​មានការ​ប្រឈម​នឹង​មហារីក​ហើយ ចង់​បន្ថយ​អត្រា​គ្រោះថ្នាក់​នេះ​សូម​ទទួលទាន​ក្រូច​ជាប្រចាំ ព្រោះ​វា​មិន​គ្រាន់តែ​ជួយ​ឱ្យ​សុខ​ភាពល្អ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ផូរផង់​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់