adverise with khmeread Untitled 1

អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចាំ​អ៊ុត​មើលថា​តើ Trump នឹង​បាញ់​នុយក្លេអ៊ែរ​លើ​កូរ៉េខាងជើង​ដូច​ការសន្យា​មុន​បោះឆ្នោត​ឬក៏​អត់​!

    ​យោងតាម​ការអះអាង​ដ៏​គួរឱ្យ​ទុកចិត្ត​មួយ​បានឱ្យដឹងថា លោក​ប្រធានាធិបតី Donald Trump ត្រៀមខ្លួន​រួចរាល់​ដើម្បី​លុប​ប្រទេស​កូរ៉េខាងជើង​ចេញពី​ផែនទី​ពិភពលោក​។​

​    ​មានការ​រំពឹង​ទុកជា​ច្រើន​ថា សកម្មភាព​ដំបូង​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​វាយប្រហារ​រដ្ឋ​អរិភាព​មួយ​នេះ​។​

​    ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក និង​កូរ៉េខាងជើង​គឺ​ពិតជា​ល្អក់កករ ជាមួយ​មេដឹកនាំ​កំពូល​ប្រទេស​នេះ​គឺ​លោក គីម ជុង​អ៊ុន បានបញ្ជាក់​ដោយ​បើកចំហ​រថា គាត់​ស្អប់​អាមេរិក​ណាស់​។​

​    ​កាលពី​ឆ្នាំ ២០១៤ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ពណ៌នា​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​ថា ជា​អា​ស្វា​ខ្មៅ​ដ៏​អាក្រក់ នៅក្នុង​ការនិយាយ​រើសអើង​មួយ​របស់​ពួកគេ​។ KCNA ថែមទាំង​បាន​និយាយថា សហរដ្ឋអាមេរិក​គឺជា​របប​បរាជ័យ​ដែល​នឹងមាន​វាសនា​រលាយ​សាបសូន្យ​។​

​    ​ហើយ​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ​ហាក់​កាន់តែ​អាក្រក់​ថែមទៀត បន្ទាប់ពី​លោក Donald Trump ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។​

​    ​ងាកមើល​កាលពី​ឆ្នាំ ២០០០ នៅពេល​លោក Trump ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែង​ប្រធាន​គណបក្ស​កំណែទម្រង់ គាត់​បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់គាត់​គឺ "The America We Deserve" គាំទ្រ​ទាំងស្រុង​លើ​ការវាយប្រហារ​ដើម្បី​លុប​កូរ៉េខាងជើង​ពី​ផែនទី​។​

​    ​ការវាយប្រហារ​ប្រភេទ​នេះ​គឺ​ប្រើប្រាស់​សម្រាប់​កម្ទេច​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េ​កុម្មុយនីស្ត​។​

​    ​គាត់​បានសរសេរថា "​តើ​ខ្ញុំ​នឹងធ្វើ​អ្វី​ចំពោះ​កូរ៉េខាងជើង​? សំណួរ​ល្អ​! វា​ងាយស្រួល​ទេ​ដើម្បី​សម្គាល់​បញ្ហា ប៉ុន្តែ​អ្វី​ទៅ​ដែល​គួរ​បញ្ចប់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​? តើ​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​លើ​ម៉ា​ស៊ី​រ៉េ​អា​ក់ទ័រ​កូរ៉េខាងជើង​? អ្នក​និយាយ​ពិតជា​ត្រឹមត្រូវ​ហើយ​"​។​

​    ​ហើយ​អំឡុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ក្នុង​ឆ្នាំ ២០១៦ នេះ គាត់​បាន​និយាយ​ច្រំ​ដែលថា គាត់​នឹង​គាំទ្រ​សកម្មភាព​ដើម្បី​បំផ្លាញ​ប្រទេស​កូរ៉េខាងជើង និង​គីម​ជុង​អ៊ុន ដែល​គាត់​បាន​ពណ៌នា​មេដឹកនាំ​វ័យក្មេង​នេះ​ថា ជា​មនុស្ស​ឆ្កួត​ដែល​លេង​ជាមួយ​គ្រាប់បែកនុយក្លេអ៊ែ​រ​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​នឹង​បញ្ចុះបញ្ចូល​ចិន​ដើម្បីឱ្យ​អា​គាត់​ហ្នឹង​រលាយ​សាបសូន្យ តាម​វិធី​ណាមួយ ឱ្យ​ឆាប់រហ័ស​បំផុត​"​។​

​    ​ចាប់តាំងពី​លោក Trump ត្រូវបាន​បញ្ជាក់ថា គាត់​ជា​ប្រធានាធិបតី​ទី ៤៥ របស់​សហរដ្ឋអាមេរិក អ្នកប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​បាន​លើកយក​ពាក្យសម្តី​ដែល​គាត់​បាន​និយាយ បង្ហាញ​ជា​សាធារណៈ​ម្តងទៀត ដោយ​ខ្លះ​និយាយថា លោក Trump នឹងធ្វើ​វាយប្រហារ​កូរ៉េខាងជើង​៕ 

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់