adverise with khmeread Untitled 1

សម្ព័ន្ធមិត្ត​ពូ​ទីន​ចេញមក​បញ្ជាក់ថា ពិភពលោក​លែងមាន​កា​រ​បារម្ភ​ផ្ទុះ​សង្គ្រាមលោកលើកទី ៣ ហើយ​ពេល​លោក​ត្រាំ​ឈ្នះឆ្នោត​

    ​យោងតាម​សម្ព័ន្ធមិត្ត​របស់លោក វ្ល៉ា​ឌី​មៀរ​ពូ​ទីន ម្នាក់​បានឱ្យ​ដឹ​ថា ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់​ត្រាំ នឹង​បញ្ចប់​ការព្រួយបារម្ភ​អំពី​សង្គ្រាមលោក​ទី​បី​ជាមួយ​រុស្ស៊ី ហើយ​លទ្ធផល​ឆ្នោត​អាមេរិក​នេះ​នឹង​ដឹកនាំ​ពិភពលោក​ទៅកាន់​សុខសន្តិភាព​។​

​    ​លោក Vladimir Zhirinovsky វ័យ ៧០ ឆ្នាំ ដែលជា​មេដឹកនាំ​គណបក្ស​ធំ​លំដាប់​ទី​បី​នៅក្នុង​ជួរ​នយោបាយ​រុស្ស៊ី បាន​អះអាងថា ប្រសិនបើ​លោកស្រី ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន ជាប់ឆ្នោត នោះ​ពិភពលោក​អាចឈាន​ទៅដល់​ជម្លោះ​យោធា​ជា​សកលលោក​។​

​    ​មេដឹកនាំ​ជាតិនិយម​ជ្រុល​រូបនេះ​បាន​ព្រមាន​ប្រជាជន​អាមេរិក​នៅក្នុង​ឃ្លី​ប​មួយ​ដែល​បង្ហាញ​ដោយ​ទូរទស្សន៍ CNN ថា "​ពួកគេ​នឹង​បោះឆ្នោត​សម្រាប់​សន្តិភាព​លើ​ផែនដី ប្រសិនបើ​ពួកគេ​បោះឆ្នោតឱ្យ​លោក​ត្រាំ ប៉ុន្តែ​បើ​ពួកគេ​បោះឆ្នោតឱ្យ​លោកស្រី​ហ៊ីល​ឡា​រី នោះ​មានន័យថា វា​ជា​សង្គ្រាម​"​។​

​    ​គាត់​បាន​ព្រមាន​ទៀតថា "​ប្រសិនបើ​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន ឈ្នះឆ្នោត នោះ​គាត់​នឹង​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចុងក្រោយ​"៕

​ប្រភព​៖ express

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់