adverise with khmeread 1

បុរស​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ

    សៀមរាប ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ​៦ មិន​ប្រកាន់​ស្តាំ ហើយ​បាន​ឆ្លងកាត់​ផ្លូវជាតិ​ពី​ត្បូង​ទៅ​ជើង មិនមាន​ការប្រុងប្រយ័ត្ន​ត្រូវ​រថយន្ត​កាមរី​(​បា​ឡែ​ន​)​បើក​បុក​ពេញទំហឹង។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៥​ និង​៤៥​នាទី ល្ងាច​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ផ្លូវ​ឡើងទៅ​បារាយណ៍​ខាងលិច ស្ថិតក្នុង​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បាន​ឱ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​ជិះ​មិន​ប្រកាន់​ស្តាំ ឆ្លងកាត់​ផ្លូវជាតិ មិនមាន​ការប្រុងប្រយ័ត្ន ទើប​បណ្ដាល​ឱ្យ​រថយន្តបុក​ស្លាប់​។​

    លោក​អធិការ​បន្តថា រថយន្ត​ដែល​បុក​ម៉ូតូ បណ្ដាល​ឱ្យ​ជនរងគ្រោះ​ស្លាប់​នោះ ម៉ាក​កាមរី ​(​បា​ឡែ​ន)​ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​សៀមរាប 2A-7604 បើក​ពី​លិចទៅ​កើត​។​

    លុះដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឌា​ន ប្រាជ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​រកា សង្កាត់​ក្របី​រៀល ក្រុង​-​ខេត្តសៀមរាប បណ្ដាល​ឱ្យស្លាប់​នៅនឹងកន្លែង​កើតហេតុ។​ ចំពោះ​អ្នកបើកបរ​រថយន្ត​ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​។​

    ​បន្ទាប់ពី​ហេតុ​ការ​នេះ​កើតឡើង​កម្លាំង​អធិការដ្ឋាន​ស្រុក​ពួក បាន​ចុះ​ត្រួតពិនិត្យ វាស់​វេ​ង និង​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ រថយន្ត និង​ម៉ូតូ​ត្រូវបាន​ដកហូត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រីឯ​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់