adverise with khmeread Untitled 1

ប្រមុខ​ណា​តូ ចេញ​បកស្រាយ​ពី​លទ្ធភាព​ដែល Trump អាចជា​អ្នក​នាំអាទិ៍​ឱ្យមាន​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ឆ្នាំ ២០១៧

     លោក Donald Trump បាន​និយាយ​រឿង​ល្អៗ​ពី​លោក Vladimir Putin ប៉ុន្តែ​អ្នកជំនាញ​អង្គការ​ណា​តូ​ម្នាក់​និយាយថា ការធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី​ទំនងជា​នឹង​កើតឡើង ជាង​អត់​។​

​    ​នៅក្នុង​ការ​ថ្លែង​មួយ​ដែល​បានធ្វើឱ្យ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ពេញចិត្ត​ស្តូក លោក Trump បានដាក់​មន្ទិលសង្ស័យ​អំពី​តម្លៃ​របស់​អង្គការ​ណា​តូ​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​បាន​និយាយ​គាំទ្រ​អំពី​ការ​កាត់​យក​តំបន់​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ដោយ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៤ ទៀតផង​។​

​    ​ប៉ុន្តែ​ឧត្ដមសេនីយ៍ Richard Shirreff មេបញ្ជាការរង​កំពូល​នៃ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​សម្រាប់​អឺរ៉ុប​ចាប់ពី​ឆ្នាំ ២០១១ និង ២០១៤ បាន​ព្រមាន​ថា ការលើកឡើង​របស់ Trump អាច​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ធ្វើ​ចំណាត់ការ​គ្រោះថ្នាក់​ជាច្រើន​។​

​    ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វេ​ប​សាយ The Atlantic គាត់​បាន​និយាយថា "​ណា​តូ​គឺ​អាស្រ័យទៅលើ​ការដឹកនាំ និង​ឆន្ទៈ​របស់​សហរដ្ឋអាមេរិក​ទាំងស្រុង​ដើម្បី​ជួយ​ដល់​សម្ព័ន្ធមិត្ត​ដោយ​គ្មាន​លក្ខខណ្ឌ​។ ដោយហេតុ​នេះហើយ ដោយមាន​ប្រធានាធិបតី​ម្នាក់​នៅ​សេត​វិមាន ដែល​មិន​រៀបចំ​ដើម្បី​ជួយ នោះ​នឹង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​ចុះខ្សោយ​យ៉ាងខ្លាំង ហើយ​វា​ប្រហែលជា​នាំឱ្យ​មានការ​កាត់ផ្តាច់រ​វាង​អាមេរិក និង​ការការពារ​អឺរ៉ុប​ពី​សំណាក់​អាមេរិក​"​។​

​    ​គាត់​បាន​បន្តថា "​ទាក់ទិន​សមីការ​ហានិភ័យ​សម្រាប់​នរណា​ក៏បាន​ដែរ ដែល​អង្គុយ​នៅ​វិមាន​ក្រឹម​ឡាំង ប្រសិនបើ​គាត់ (​មេដឹកនាំ​រុស្ស៊ី​) សម្រេចចិត្ត​ឈ្លានពាន​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក នោះ​គាត់ (Trump) អាច​សម្រេចចិត្តថា គាត់​ដល់ពេល​ត្រូវ​ចាកចេញ​ពី​ណា​តូ​ហើយ​។ ហើយ​ជាការ​ពិត នោះ​នឹង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​គ្រោះថ្នាក់​"​។​

​    ​លោក​ក៏បាន​ព្រមាន​ថា សង្គ្រាម​ជាមួយ​រុស្ស៊ី​គឺ​ប្រហែលជា​សង្គ្រាម​នុយក្លេអ៊ែរ ជាមួយ​សេណា​រី​យ៉ូ​មួយ​ប្រហែលជា រុស្ស៊ី​ឈ្លានពាន​រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក បន្ទាប់មក​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ដាក់​សម្ព័ន្ធមិត្ត​ណា​តូ ជា​លេស​មួយ​ដើម្បី​បន្ថយ​ភាព​តានតឹង​។​

​    ​គំនិត​នៃ​ការបាញ់​ដើម្បី​បន្ថយ​ភាព​តានតឹង​នោះ​គឺថា រុស្ស៊ី ប្រសិនបើ​ពួកគេ​ប្រឈមមុខ​ជាមួយ​កម្លាំង​វាយលុក​លើសលុប​ពេក នោះ​ពួកគេ​នឹង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​នៅ​ទីក្រុង​អឺរ៉ុប​ភាគ​ខាងកើត ដើម្បី​បន្ថយ​ភាព​តានតឹង​។​

​    ​លោក Shirreff បាន​សរសេរ​សៀវភៅ​មួយ​ដែលមាន​ចំណងជើង​ថា "2017 War With Russia" ដែលជា​សៀវភៅ​ប្រឌិត ប៉ុន្តែ​គាត់​និយាយថា ផ្នត់គំនិត​ទាំងអស់​គឺជា​ការពិត​។​

​    ​គាត់​បាន​និយាយថា "​យើង​ត្រូវ​វិនិច្ឆ័យ​លោក​ប្រធានាធិបតី Putin ដោយ​ទង្វើ​របស់គាត់ មិនមែន​ពាក្យសម្តី​របស់គាត់​នោះទេ​។ គាត់​បាន​ឈ្លានពាន​ប្រទេស​ហ្ស​ក​ហ្ស៊ី គាត់​បាន​ឈ្លានពាន​តំបន់​គ្រី​មេ​គាត់​បាន​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​។ គាត់​បាន​ប្រើ​កម្លាំង និង​គេច​ចេញពី​បញ្ហា​នេះ​បាន​ទៀត​។ នៅក្នុង​អំឡុង​ភាព​តានតឹង ការវាយប្រហារ​មកលើ​រដ្ឋ​ក្នុង​តំបន់​បាល់​ទិ​ក គឺជា​ការពិត​ទាំងស្រុង​"​។​

​    ​គាត់​និយាយទៀតថា កងទ័ព​ណា​តូ​មាន​កាតព្វកិច្ច​ត្រូវ​មកជួយ​ដល់​សមាជិក​របស់ខ្លួន​។​

​    ​ឧត្ដមសេនីយ៍ Richard Shirreff បាន​និយាយថា "​ការពិត​ដ៏​គួរឱ្យខ្លាច​នោះ​គឺ រុស្ស៊ី​នឹង​គិត​មុនគេ​ទៅដល់​នុយក្លេអ៊ែរ និង​សមត្ថភាព​គ្រប់ផ្នែក​នៃ​កងកម្លាំង​ការពារជាតិ ហើយ​នោះ​អាចជា​សង្គ្រាម​នុយក្លេអ៊ែរ​"៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់