adverise with khmeread Untitled 1

មន្ត្រីអគ្គិសនីម្នាក់ត្រូវម្តាយកូនកាប់នឹងដាវសាម៉ូរ៉ៃរបួសធ្ងន់

     ភ្នំពេញ ៖ មន្ត្រី​អគ្គិសនី​កម្ពុជា​ម្នាក់​បាន​រងរបួស​ធ្ងន់​ក្រោយពី​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ និង​ប្អូនប្រុស កាប់​នឹង​ដាវ​សា​ម៉ូ​រៃ ខណៈដែល​ជនរងគ្រោះ និង​ក្រុមការងារ បាន​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ជា សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជាម​ន្ត្រី​អគ្គិសនី​កម្ពុជា រងរបួស​ធ្ងន់​កំពុង​ដេកពេទ្យ ។ ​ចំំ​ណែ​ក​ជនបង្ក​ឈ្មោះ​យ៉ាន ស៊ី​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ និង​ឈ្មោះ​សំ សុជាតិ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​សាកសួរ ។​

    ប៉ូលិស​បន្តថា ខណៈដែល​ជនរងគ្រោះ​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង នៅផ្ទះ​ខាងលើ​នោះ​ស្រាប់តែ​ស្ត្រី​ម្ចាស់ផ្ទះ បាន​ស្រែក​ឲ្យ​ថា មន្ត្រី​អគ្គិសនី​ពុករលួយ ពេលនោះ ជនរងគ្រោះ​មិនបាន​តមាត់ ត​សំដី​នោះឡើយ ពោល​បាន​ដើរចេញ​។

    ពេលនោះ​ស្ត្រី ជា​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​ប្រដាប់​ដោយ ដាវ​សាំ​ម៉ូ​រៃ ទៅ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​តែម្តង​។

    ក្រោយ​កើតហេតុ​កម្លាំង​ន៉ូ​លិ​ស​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនបង្ក​ទាំង​២​នាក់​យកទៅ​សួរនាំ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់