adverise with khmeread 3a1f08e300000578 3917912 image a 57 1478645712802

ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull មាន​គម្រោង​ទិញ​ក្លឹប Premier League ដើម្បី​បន្ថែមចំនួន​ក្លឹប​ទូទាំង​សកលលោក​

    ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull កំពុងមាន​គម្រោង​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​បន្ថែម​ទៅលើ​ក្រុមបាល់ទាត់​ជុំវិញ​ពិភពលោក ដោយ​កំពុង​ប៉ុនប៉ង​ទិញ​ក្លឹប​របស់​អង់គ្លេស​មួយ​។​

​    ​Red Bull ដែលជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​ទៅលើ​វិស័យ​កីឡា បាន​ថ្លែងថា អង់គ្លេស​គឺជា​ទឹកដី​នៃ​វិស័យ​កីឡាបាល់ទាត់​បន្ទាប់ ដែលជា​គោលដៅ​របស់​ពួកគេ អំឡុង​កិច្ចចរចារ​កាលពីពេល​ថ្មីៗ​នេះ ជាមួយនឹង​ក្លឹប​មួយ​។​

​    ​ហើយ​ការរំពឹងទុក​កាន់​តែមាន​ទំហំ​ធំ​ឡើង ខណៈដែល​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Red Bull លោក Ralf Rangnick ដែលជា​នាយក​កីឡា​នៃ​ក្រុម RB Leipzig ស្ថិតនៅក្នុង​លី​ក​កំពូល​ប្រទេស​អាល្លឺម៉ង់ បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អង់គ្លេស​ដើម្បី​ទស្សនា​ការប្រកួត​ចំនួន​បី​កាលពី​ចុង​សប្តាហ៍​មុន​នៅឯ Chelsea, Charlton និង Brentford ៕

adverise with khmeread

មតិយោបល់