adverise with khmeread Ronaldo messi

Carlo Ancelotti បង្ហាញ​ឈ្មោះ​កីឡាករ​ពីរ​នាក់​ដែល​អាច​ចូលមក​ជំនួស Messi និង Ronaldo

    ​អ្នកចាត់ការ​ទូទៅ​ក្រុម Bayern Munich លោក Carlo Ancelotti បាន​អះអាងថា Paulo Dybala និង Neymar នឹង​អាច​ជំនួស​តំណែង​របស់ Lionel Messi និង Cristiano Ronaldo ក្នុងនាម​ជា​ដៃគូ​ប្រជែង​ឆ្នើម​បំផុត​ទាំងពីរ​ក្នុង​ពិភពលោក​។​

​    ​Ronaldo និង Messi បាន​គ្របដណ្តប់​យ៉ាងខ្លាំង​ទៅលើ​ពិភព​បាល់ទាត់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​មកនេះ ខណៈដែល​តារាបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ចូលរួម​លើក​ពាន​ជើងឯក Champions League លើក​ទី ១០​របស់​អធិរាជ​ស Real Madrid ក្រោម​ការដឹកនាំ​របស់ Ancelotti កាលពី​ឆ្នាំ ២០១៤​។​

​    ​ហើយ​អ្នកចាត់ការ​ទូទៅ​របស់ Bayern បច្ចុប្បន្ន​ជឿជាក់ថា Neymar និង​ខ្សែប្រយុទ្ធ Dybala របស់​ក្រុម​សេះបង្កង់ Juventus នឹងត្រូវ​បានចាត់ទុក​ជា​កីឡាករ​ឆ្នើម​ដាច់​គេ​បំផុត​របស់​ពិភពលោក នៅពេលណា​ដែល Messi និង Ronaldo លែងមាន​សកម្មភាព​លើ​ទីលាន​បាល់ទាត់​។ 

​    ​Ancelotti បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Tuttosport ថា "Dybala អាចបង្កើត​ប្រវត្តិសាស្ត្រ​នៅឯ Juventus នៅឯ​អំឡុង ១០​ឆ្នាំ​ខាងមុខ​បន្ទាប់​។ គាត់​គឺជា​មនុស្ស​តែមួយគត់​។ អ្នក​មិនអាច​ប្រៀបធៀប​គាត់​ទៅនឹង​កីឡាករ​ដទៃទៀត​បានឡើយ​។ Dybala និង Neymar អាច​ក្លាយទៅជា​អ្នកទទួល​មរតក​ពី Messi និង Ronaldo"៕

adverise with khmeread

មតិយោបល់