adverise with khmeread Antoine griezmann paul pogba france 2016 12kkzx2lv3d7y10wdpfify6dji

ប្រិយមិត្ត​បិសាច​ក្រហម​នឹង​ញញឹម​បិទមាត់​មិន​ជិត​! Griezmann ព្រលយ​ថា​គាត់​តែង​សួរ Pogba អំពី Man United

    ​តារាបាល់ទាត់​ឆ្នើម​របស់ Atletico Madrid កីឡាករ Antoine Griezmann បាន​ព្រលយ​ពាក្យសម្តី​របស់ខ្លួន​ថា គាត់​អាច​នឹងមាន​ចំណាប់អារម្មណ៍​ក្នុងការ​ផ្ទេរ​មួយនា​ថ្ងៃ​អនាគត​ទៅកាន់​បិសាច​ក្រហម Manchester United ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ បច្ចុប្បន្ន​នៅសល់​សុពលភាព​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅលើ​កុងត្រា​របស់គាត់​នៅឯ​ទឹកដី Vicente Calderon ទោះបីជា​គាត់​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្លាស់​ទៅកាន់​ទឹកដី Old Trafford នាពេល​កន្លងមក​ក៏ដោយ​។​

​    ​ហើយ Griezmann ដែលជា​សមាជិក​ម្នាក់​ដែល​បាន​ស្ថិតនៅក្នុង​បញ្ជី​បេក្ខជន​តារាបាល់ទាត់​កំពូល​ទាំង ៣០​នៃ​ពានរង្វាន់​តារា​ឆ្នើម​ពិភពលោក Ballon d'Or បាន​ទទួលស្គាល់ថា គាត់​បាន​ពិភាក្សា​ជាមួយនឹង​បិសាច​ក្រហម និង​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho រួមជាមួយ​នឹង​មិត្ត​រួម​ក្រុមបាល់ទាត់​អន្តរជាតិ​បារាំង​របស់ខ្លួន Paul Pogba ។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Sky Sports ថា "​ការផ្ទេរ​នៅ​ថ្ងៃ​អនាគត​មួយ គឺ​អាស្រ័យទៅលើ​អារម្មណ៍​របស់ខ្ញុំ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ខ្ញុំ​គឺជា​ឪពុក​ម្នាក់ ដូច្នេះ​ការផ្ទេរ​ទៅកាន់​ទីក្រុង​ផ្សេងទៀត​នឹង​មិនមែនជា​រឿង​ដ៏​ត្រឹមត្រូវ​ក្នុងការ​សម្រេចចិត្ត​ធ្វើ​នោះឡើយ​។ ខ្ញុំ​នឹង​ឃើញ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​ក្នុង​ថ្ងៃ​អនាគត​។ បច្ចុប្បន្ន ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​នៅឯ Atletico ហើយ​ខ្ញុំ​នៅតែ​ចង់​ឈ្នះ​ពាន​ជាមួយនឹង​ក្លឹប​មួយ​នេះ​។ ខ្ញុំ​តែងតែ​សួរ Pogba អំពី​បិសាច​ក្រហម​។ ខ្ញុំ​គិតថា Manchester United គឺជា​ក្លឹប​ដ៏​ធំ​មួយ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ​មួយ​។ ខ្ញុំ​សួរ Pogba ពី​កីឡាករ​មួយចំនួន ថា​តើ​ពួកគេ​ពិតជា​ល្អ ហើយ Mourinho ពិតជា​ល្អ​មែន​ទេ​។ អ្នក​ឮ​រឿង​ជាច្រើន ប៉ុន្តែ ចុងបញ្ចប់​វា​ជា​រឿង​ដដែល​ជាមួយ United ក៏ដូចជា​ជាមួយ PSG​។

​    ​បច្ចុប្បន្ន​ខ្ញុំ​មិន​បានឃើញ​ខ្លួនឯង​នឹងត្រូវ​ផ្ទេរ​ទៅកាន់​ក្លឹប​ថ្មី​មួយណា​នោះឡើយ​។ វា​នឹង​ជា​រឿង​ដ៏​អស្ចារ្យ​ក្នុង​ការលេង​រួមគ្នា​ជាមួយនឹង Paul នៅ​ថ្ងៃ​ណាមួយ​"៕

adverise with khmeread

មតិយោបល់