adverise with khmeread Untitled 1

ការបែកបាក់​កាន់តែ​ជ្រៅ​ជ្រៅ​មិន​ធ្លាប់មាន​! បាតុករ​រាប់ពាន់នាក់​តវ៉ា​ប្រឆាំង Donald Trump នៅ​ទីក្រុង​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក​

    ​មនុស្ស​រាប់ពាន់នាក់​បាន​ដើរ​តាមផ្លូវ​ពាសពេញ​អាមេរិក​ខាងលិច ដើម្បី​តវ៉ា​ប្រឆាំងនឹង​ជ័យជម្នះ​របស់លោក Donald Trump ទៅលើ​លោកស្រី Hillary Clinton នៅក្នុង​ការបោះឆ្នោតជាតិ​ជ្រើសរើស​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​។​

​    ​ទីក្រុង​ក្នុង​រដ្ឋ California, Oregon និង Washington បាន​ជួបនឹង​បាតុកម្មហិង្សា ដោយមាន​ការ​គប់​ដុំ​ភ្លើង និង​ដុត​រូប Trump​។​

​     មនុស្ស​ច្រើនជាង ១.៥០០ នាក់​ប្រមូល​ផ្តុំគ្នា​នៅ​សា​លក​វិទ្យាល័យ University of California ក្នុង​ទីក្រុង Los Angeles នៅ​ព្រឹក​ព្រលឹម​ដើម្បី​បង្ហាញ​កំហឹង និង​ភាព​សោកសៅ​របស់​ពួកគេ​ចំពោះ​លទ្ធផល​បោះឆ្នោត​។​

​    ​តាម​សេចក្តីរាយការណ៍ នៅ​កន្លែង​ផ្សេងទៀត​ក្នុង​រដ្ឋ​នេះ មាន​ការដុត​កង់ឡាន និង​វាយ​បំបែក​កញ្ចក់​ឡាន ខណៈដែល​អ្នករស់នៅរ​ដ្ឋ California ដែល​អ្នក​ស្មោះស្ម័គ្រ​នឹង​លោកស្រី Clinton ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ដែលថា លោក Trump នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​បន្ទាប់​។​

​    ​យោងតាម​កាសែត Los Angeles Times ឱ្យដឹងថា ការដើរ​ក្បួន​មួយចំនួន​នៅក្នុង​ទីក្រុង​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​លោក Trump​។ ហ្វូងមនុស្ស​នៅ​សា​លក​វិទ្យាល័យ University of California Santa Barbara បាន​ស្រែកថា "​មិនមែន​ប្រធានាធិបតី​របស់ខ្ញុំ​ទេ មិនមែន​ប្រធានាធិបតី​របស់ខ្ញុំ​ទេ​"​។​

​    ​អ្នកតា​វ៉ា​ម្នាក់​ឈ្មោះ N.J. Omorogieva បាន​ប្រាប់​កាសែត Los Angeles Times ថា នាង​ខូចចិត្ត​ដោយសារ​លទ្ធផល​នេះ ហើយ​នាង​និយាយថា នឹងចូលរួម​បាតុកម្ម​នេះ​ដើម្បី​រួមគ្នា​ជាមួយ​មនុស្ស​ដែល​តក់​ស្ល​ត់​នឹង​លទ្ធផល​នេះ​។​

​    ​ទោះយ៉ាងណា នៅ​តំបន់​ផ្សេងទៀត​ក្នុង​ទីក្រុង គេ​ឃើញ​អ្នកគាំទ្រ​លោក Trump ជួបជុំគ្នា​ដើម្បី​អបអរ​ជ័យជម្នះ ក៏ដូចជា​នៅក្រៅ​សេត​វិមាន​ផងដែរ​។​

​    ​ការតវ៉ា​នេះ​គឺជា​សញ្ញា​បែកបាក់​ដ៏​ជ្រាលជ្រៅ​ដែល​បាន​កើតឡើង​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ដ៏​យូរ​។​

​    ​លោក Donald Trump បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ បន្ទាប់ពី​ឈ្នះ​នៅ​រដ្ឋ​សំខាន់ៗ បើទោះជា​លោកស្រី Hillary Clinton ឈ្នះ​នៅ​រដ្ឋ​ជាច្រើន​ក៏ដោយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់