adverise with khmeread 0

ញាក់សាច់​! លោកស្រី Melania Trump នឹង​ក្លាយជា​ជំទាវ​ទីមួយ​អាមេរិក ដំបូង​គេ​ដែល​ធ្លាប់​ថត​ស្រាត និង កើត​នៅ​ប្រទេស​កុម្មុយនីស្ត

    ​លោកស្រី Melania Trump គឺជា​ជំទាវ​ទី​១​ដែល​ធ្លាប់​ថត​ស្រាត និង​ជា​ជំទាវ​អាមេរិក​ដំបូងបង្អស់​ដែល​កើត​ក្នុងប្រទេស​កុម្មុយនីស្ត​។ 

​    ​លោកស្រី​ក៏​នឹង​ក្លាយជា​ភរិយា​ប្រធានាធិបតី​បរទេស​លើកទីមួយ​ក្នុង​រយៈពេល​ជិត ២០០ ឆ្នាំ​ផងដែរ​។ 

​    ​អតីត​តារា​បង្ហាញ​ម៉ូត​ឆើតឆាយ​អាយុ ៤៦ ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់​ទុកជា "​ប្រពន្ធ​ក្មេង​" របស់​ប្តី​ពូកែ​អុជអាល Donald Trumd​។ ប៉ុន្តែ​មនុស្ស​នៅ​ខាងក្នុង​និយាយថា លោកស្រី​គឺជា​មនុស្ស​សំខាន់​នៃ​ក្រុម​នយោបាយ​របស់ Trump​។​

​    ​បន្ទាប់ពី​ការ​ថ្លែង​ខ្លាំងៗ​របស់លោក​ស្រី​នៅ​សន្និបាតជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ លោកស្រី Melania ឥឡូវ​អះអាងថា លោកស្រី​នឹង​លៃលក​ដោះស្រាយ​ការ​សម្លុត​គំរាម​តាម​អ៊ី​ន​ធឺ​ណេ​ត ប្រសិនបើ​ស្វាមី​គាត់​ក្លាយជា​ប្រធានាធិបតី​។ 

​    ​ខាងក្រោម​នេះ​ជា​អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ប្រពន្ធ​ទី​បី​របស់​សេដ្ឋី​អចលនទ្រព្យ Trump​។​

​    ​* តើ Melania Trump កើត​នៅទីណា​?
​    ​លោកស្រី Melania Knauss (​ឈ្មោះ​ដើម​) បាន​ធំ​ដឹងក្តី​នៅ​ប្លុក​ផ្ទះល្វែង​មួយ​ក្នុងប្រទេស​កុ​ម្មុនី​ស្ត យូ​ហ្គោ​ស្លា​វី (​ឥឡូវ ស្លូ​វេ​នី​)​។ 

​    ​លោកស្រី​នឹង​ក្លាយជា​ជំទាវ​ទីមួយ លើក​ទី​ពីរ ដែល​បានកើត​នៅក្រៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​លោកស្រី Louisa Adams ប្រពន្ធ​ជនជាតិ​អង់គ្លេស​របស់​ប្រធានាធិបតី John Quincy ដែល​ចាក​ចេញពី​តំណែង​ក្នុង​ឆ្នាំ ១៨២៩​។

​    ​លោកស្រី Melania Knauss ចេះ​និយាយ ៥ ភាសា គឺ​ស្លូ​វេ​នី បារាំង សែ​ប៊ី អាល្លឺម៉ង់ និង​អង់គ្លេស​។ 

​    ​* តើ​លោកស្រី Melania Knauss ប្រកប​អាជីព​អ្វី​មុនពេល​ជួប Trump?
​    ​លោកស្រី Melania Knauss គឺជា​កូនស្រី​របស់​បុរស​ជន​ជាតិ​អូទ្រីស​ឈ្មោះ Victor ដែល​គ្រប់គ្រង​សាខា​គួ​ក​ជេរ​ឡាន និង​ម៉ូតូ​។ 

​    ​ម្តាយ​ជនជាតិ​ស្លូ​វេ​នី ឈ្មោះ Amalija ដែល​តាម​ប្រវត្តិ​ផ្សេងៗ គឺជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់ ឬ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​។ 

​    ​លោកស្រី Melania បាន​ប្រាប់​វេ​ប​សាយ Parenting កាលពី​ប៉ុន្មាន​ឆ្នាំមុន​ថា "​ម្តាយ​របស់ខ្ញុំ​ធ្វើការ​ក្នុង​មុខ​ជំនួញ​ចេញ​ម៉ូត​សម្លៀកបំពាក់​។ ខ្ញុំ​ចាប់ផ្តើម​ដើរ​បង្ហាញ​ម៉ូត​ដំបូង​នៅ​អាយុ ៥ ឆ្នាំ និង​បង្ហាញ​ម៉ូត​អាជីព​នៅ​អាយុ ១៦ ឆ្នាំ​"​។​

​    ​លោកស្រី​ដែល​កំពុង​ស្ថិតនៅ​វ័យ​ជំទង់​បាន​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​និង​គូ​ប្លង់​នៅ​សាកលវិទ្យាល័យ Ljubljana ហើយ​ក្រោយមកទៀត​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង Milan ជា​កន្លែង​ដែល​លោកស្រី​ចុះ​កុងត្រា​ឱ្យ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ដើរ​បង្ហាញ​ម៉ូត​មួយ​។ 

​    ​ខណៈ​កំពុង​នៅ Milan ប្រទេស​អ៊ីតាលី លោកស្រី​ក៏​ចាប់ផ្តើម​មានជោគ​វាសនា​ត្រូវបាន​ជួប​ជាមួយ Donald Trump តាមរយៈ​ការងារ​បង្ហាញ​ម៉ូត​របស់​លោកស្រី​។ លោកស្រី​បន្ត​ផ្លាស់​ទៅ​បុរី​ញូវយ៉ក​ក្នុង​ឆ្នាំ ១៩៩៦ លើ​ទិដ្ឋាការ​ការងារ ហើយ​ចាប់តាំងពី​ពេល​នោះមក​បានបង្ហាញ​ខ្លួន​លើ​ទស្សនា​វ​ដ្តី​ល្បីៗ​ដូចជា New York Magazine ទស្សនាវដ្ដី Vogue ក្នុងប្រទេស​អ៊ីតាលី ទស្សនា​វ​ដ្តី Harper’s Bazaar ក្នុងប្រទេស​ប៊ុលហ្គារី និង​ទស្សនា​វ​ដ្តី GQ ក្នុង​ចក្រភព​អង់គ្លេស​។ ហើយ​លោកស្រី​បាន​ថត​ស្រាត​ជាច្រើនលើក​ឱ្យ​ទស្សនា​វ​ដ្តី​ទាំងអស់នេះ​។​

​    ​* តើ Melania រៀបការ​ជាមួយ Trump ពេលណា​?
​    ​មិត្ត​ជិតស្និទ្ធ​បំផុត​របស់លោក​ស្រី​នៅ​គ្រានោះ​ឈ្មោះថា Edit Molnar បាន​និយាយថា Melania បាន​ជួប Trump អាយុ ៥២ ឆ្នាំ​នៅ​ពិធីជប់លៀង​មួយ​នៅ​ក្លឹប Kit Kat Club អំឡុង​កម្មវិធី​បង្ហាញ​ម៉ូត​មួយ​ហៅថា New York Fashion Week ក្នុង​ឆ្នាំ ១៩៩៨​។ 

​    ​យោងតាម​លោកស្រី Molnar លោកស្រី Melania មិនបាន​ឱ្យ​លេខ​ទូរស័ព្ទ​ទៅ Trump ទេ​ព្រោះ​កាល​នៅ​ពិធីជប់លៀង​នោះ គាត់​កំពុង​នៅ​ជាមួយ​ស្រី​របស់គាត់​។ 

​    ​ផ្ទុយ​មកវិញ Trump ទេ​ជា​អ្នក​លួច​ហុច​លេខ​ទូរស័ព្ទ កាត​អាជីវកម្ម និង លេខ​ផ្ទះ​របស់គាត់​ឱ្យមក​លោកស្រី Melania ពេល​លោកស្រី​វិលត្រឡប់​ពី​ដំណើរ​ដើរ​ម៉ូត​វិញ​។ 

​    ​លោកស្រី Melania ចាប់ផ្តើម​ទាក់ទង​បុរស​សម្បូរ​ស្រី Donald Trump បន្ទាប់ពី​គាត់​លែងលះ​ប្រពន្ធ​ទី​ពីរ​របស់គាត់ ឈ្មោះ Marla Maples​។ 

​    ​លោកស្រី Melania និង​លោក Trump បាន​រៀបការ​ក្នុង​ឆ្នាំ ២០០៥ នៅ​ពិធី​រៀបការ​ដ៏​អធិកអធម​មួយ ដែលមាន​វត្តមាន​រប​ស់លោក​ស្រី Hillary Clinton និង​លោក Bill Clinton ជា​ភ្ញៀវកិត្តិយស​នៅ​ភូមិគ្រឹះ Mar-a-Lago របស់លោក​នៅ​រដ្ឋ​ផ្លរីដា​។ 

​    ​ទស្សនា​វ​ដ្តី GQ រាយការណ៍​ថា​ឈុត​រៀបការ​របស់លោក​ស្រី​មានតម្លៃ ១០០.០០០ ដុល្លារ និង​ប្រើពេល ៥៥០ ម៉ោង​ទម្រាំ​ដេរ​រួច​។ ហើយ​ចិញ្ចៀនពេជ្រ​របស់គាត់​មានតម្លៃ​ដល់​ទៅ ១,៥ លាន​ផោន​។ 

​    ​អ្នក​ទាំងពីរ​មានកូន​ប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់ ឈ្មោះថា Barron Trump​។ 

​    ​យោ​តាម​វេ​ប​សាយ NetWorth.com លោកស្រី Melania អាយុ ៤៦ ឆ្នាំមាន​ទ្រព្យសម្បត្តិ​រក​បាន​ដោយ​ខ្លួនឯង​គឺ​ចំនួន ១១ លាន​ដុល្លារ តាមរយៈ​ក្រុមហ៊ុន​លក់​នាឡិកា និង​គ្រឿងអលង្ការ ដែល​លោកស្រី​ជា​អ្នកចេញ​ម៉ូត​ដោយ​ផ្ទាល់ដៃ​៕

ប្រភព៖ TheSun

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់