adverise with khmeread Untitled 1

មិន​នឹកស្មានថា​ស្លឹក​ឃ្លោក​និង​ស្រា​សមាន​ប្រយោជន៍​ដល់​ម្លឹ​ង​សោះ​! មិន​ត្រឹម​ជួយ​បន្ថយ​អាស៊ីត​ក្រពះ បន្ថយ​សម្ពាធ​ឈាម ព្យាបាល​ដំបៅ​ក្រពះ​... តែ​ថែមទាំង​ជួយ​សម្រស់​ទៀត​

    ​ឃ្លោក​ជា​ប្រភេទ​បន្លែ​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ជាច្រើន ជាពិសេស​ជួយ​បន្ថយ​អាស៊ីត​ក្រពះ និង​បន្ថយ​សម្ពាធ​ឈាម ដោយសារ​វា​ផ្ទុក​ទៅដោយ​វីតាមីន A, B, C និង ម៉​ង់​ហ្គា​ណែ​ត ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ជាតិ​ដែក ប៉ូ​តា​ស្យូ​ម និង អ៊ីយ៉ូត​។ 

​    ​* ដើម្បី​បន្ថយ​អាស៊ីត​ក្រពះ​និង​ជំងឺ​ជាច្រើន​មុខ​ទៀត លោកអ្នក​ត្រូវ​៖
​    ​- យក​ទឹក​ស្លឹក​ឃ្លោក​ស្រស់ ២ ទៅ ៣ ស្លាបព្រា​បាយ លាយ​ជាមួយ​ស្រាស​ក្នុង​បរិមាណ​ស្មើគ្នា រួច​ពិសា​ជាការ​ស្រេច​។ ពិសា​ពេលណា​ក៏បាន​ដែរ​។ 

​    ​វា​នឹង​ជួយ​បន្ថយ​អាស៊ីត​ក្នុង​ក្រពះ បំបាត់​បញ្ហា​រំលាយ​អាហារ ព្យាបាល​ដំបៅ​ក្រពះ គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ជួយ​រក្សា​ទម្ងន់​នៅ​ស្ថេ​រ និង​បន្ថយ​សម្ពាធ​ឈាម​។​

​    ​* ស្លឹក​ឃ្លោក​សម្រាប់​ថែ​សម្រស់​
​    ​- លាបទឹក​ស្លឹក​ឃ្លោក​លើ​ស្បែក នឹង​ជួយ​ព្យាបាល​ស្នាម​ជាំ ហើម ពងបែក និង​ជំងឺរើម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់