adverise with khmeread Untitled 1

ហ្វូង​តារា​ហូលីវូដ​សម្តែង​ការភ័យខ្លាច និង​សោកស្តាយ ដែល Trump ឈ្នះឆ្នោត​

    ​តារា​ហូលីវូដ​ជាច្រើន​បានចេញ​មុខ​នៅលើ​បណ្តាញ​សង្គម​កាលពី​ព្រឹក​ថ្ងៃ​ពុធ ខណៈ​លោក Donald Trump ប្រកាស​ជ័យជម្នះ​របស់ខ្លួន ហើយ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​។​

​    ​នៅក្នុង​ការ​ប្រជែង​គ្នា​ដ៏​ក្តៅគគុក​សម្រាប់​តំណែង​នៅ​សេត​វិមាន គេ​ឃើញ​លោក Trump បានឈ្នះ​រដ្ឋ​សំខាន់ៗ​កាលពី​ថ្ងៃ​ពុធ មុននឹង​ប្រកាស​ជ័យជម្នះ ដែល​នេះ​ជំរុញ​ឱ្យ​តារាៗ​ដែល​ចេញមុខ​គាំទ្រ​លោកស្រី Hillary Clinton បង្ហាញ​ការភ្ញាក់ផ្អើល​របស់​ពួកគេ​ចំពោះ​លទ្ធផល​បោះឆ្នោត និង​បង្ហាញ​ការភ័យខ្លាច​និង​សោកស្តាយ​ផងដែរ ព្រោះតែ​កន្លងមក​ពួកគេ​ភាគច្រើន​បាន​សន្យា​ចាក​ចេញពី​អាមេរិក ប្រសិនបើ Trump ឈ្នះឆ្នោត​៕

ប្រភព៖ SkyNews

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់