adverise with khmeread 3

បបួលដេកផ្ទះសំណាក់ព្រឹកឡើងអស់អាលីង

    ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​លួងលោម​នារី​ម្នាក់​ទៅ​ដេក​ផ្ទះសំណាក់​កាលពី​៥​ថ្ងៃមុន​ហើយ​លួច​យក​គ្រឿងអលង្ការ​និង​លុយ​គេចខ្លួន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​ស្រាវជ្រាវ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​លេខ​១៨៩Eo ផ្លូវ ៩៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​


    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១​មករា​២០១៦ វេលា​ម៉ោង ១៤​និង​៣០​នាទី ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​បានទទួល​ធ្វើ​កំណត់ហេតុ​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​សុខ សុចិ​ន្ដា ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​រកស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​០៤ ផ្លូវ ៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​


    មន្ត្រី​បន្តថា កាលពី​ថ្ងៃទី​១០​មករា​ឆ្នាំ​១៦ វេ​ល​ម៉ោង​៨​និង​៣០​នាទី​យប់​ជនរងគ្រោះ​បាន​ទៅលេង​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​បាន​ជូ​ប​ជនសង្ស័យ ពេល នោះ​ជនសង្ស័យ បាន​បបួល​ជនរងគ្រោះ​ញុាំ​អី និង​ដើរលេង​ដោយ​រូបគេ​សន្យា​ឲ្យ​ប្រាក់​នាង​ចំនួន​២០០ ដុល្លារ​។​បន្ទាប់ពី​ញុាំអាហារ​រួច​ពួក​បាន​ទៅ​ដេក​នៅផ្ទះ​សំណាក់​ឡាក់​គី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​៧​មករា ។​


   លុះដល់ ម៉ោង ៣​និង​២០ នាទី​ទៀបភ្លឺ​ថ្ងៃទី​១២​មករា​ជនរងគ្រោះ​ដឹងខ្លួន​ស្រាប់តែ​បាត់​ជនសង្ស័យ និង សម្ភារ​:​ដូចជា​ទូរស័ព្ទ​អាយ​ហ្វូ​ន​០១​គ្រឿង ;​កាបូប​ស្ពាយ​០១ ;​នាឡិកា​០១ ;​ខ្សែក​០១​ខ្សែ​និង ប្រាក់​២៨០ ដុល្លារ​។​


    ក្រោយពី​ធ្វើ​កំណត់ហេតុ​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​រួច​កម្លាំង​អាវុធហត្ថ​បាន​នាំ​ជនរងគ្រោះ​ចុះទៅ​សហការ​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់​ឡាក់​គី ដើម្បី​ពិនិត្យមើល​កាមេរ៉ា​សុ​វត្តិភាព​បានឃើញ​អត្តសញ្ញាណ​ជនសង្ស័យ​តាម​ការចង្អុលបង្ហាញ​ពី​ជនរងគ្រោះ ។​


    យោងតាម​ពត៌មាន​ពី​ជនរងគ្រោះ​បាន​ប្រាប់​អាវុធហត្ថ​ឲ្យ​ដឹងថា​ជនសង្ស័យ​បាន​យក​ម៉ូតូ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទៅ​បញ្ចាំ​នៅ​ហាង​មួយ​ក្នុង​ខណ្ឌ​ដូន ពេញ ។ អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​ក្រុ​និង  អាវុធហត្ថ​ខណ្ឌដូនពេញ បា​នរក​ចុះទៅ​ហាង​បញ្ចាំ​នោះបាន​ពិនិត្យឃើញ​ម៉ូតូ​ម៉ាក CPX  និង អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ របស់​ជនសង្ស័យ​មានឈ្មោះ​បូរ ចំរើន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ១៨៩Eo ផ្លូវ ៩៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​


       លុះ​នៅ​ល្ងាច​ថ្ងៃទី​១៤​មករា​ឆ្នាំ​២០១៦​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់