adverise with khmeread Caerlaverock castle from the air 1

អ៊ីចឹង​ទេតើ​ទើប​បណ្តា​ប្រាសាទ​អឺរ៉ុប​នៅ​មជ្ឈិមសម័យ​សង់​ជា​រាង​ទ្រនិចនាឡិកា ដោយសារ​ហេតុផល​ពិសេស​យ៉ាងនេះ​

    ​ប្រាសាទ​មជ្ឈិមសម័យ​គឺ​មិន​ត្រឹមតែ​ជា​បន្ទាយ​ដ៏​ធំ​ជាមួយនឹង​ជ​ញ្ចាំ​ង​ថ្ម​ប៉ុណ្ណោះ​ទេ​។ ប្រាសាទ​ទាំងនោះ​ត្រូវបាន​ដាក់បញ្ចូល​ទាំង​ការ​រចនា​កំផែង ដែល​ប្រើ​ភាព​អស្ចារ្យ​ជាច្រើន​និង​គំនិត​ច្នៃប្រឌិត​ដើម្បី​ការពារ​ប្រជាជន​របស់​ពួកគេ​ពី​ការវាយប្រហារ​របស់​ស​ត្រូវ​។ វេ​ប​សាយ All Things Medieval បាន​លាតត្រដាង​ការពិត​របស់​ប្រាសាទ​សម័យ​នោះ​ដោយមាន​ការបកស្រាយ​ពី​លោក Will Kalif ។​

​    ​មាន​មនុស្ស​ជាច្រើន​បានគិត​ថា​ការ​ប៉ិនប្រសព្វ និង​គម្រោង​ដ៏​អស្ចារ្យ​ត្រូវបាន​ដាក់បញ្ចូល​គ្នា​ដើម្បី​កសាង​ប្រាសាទ​។ ជណ្តើរ​រាង​ទ្រនិចនាឡិកា​ងាយស្រួល​ឱ្យ​ប្រជាជន​ឡើង​និង​ចុះ​ក្នុងស្ថានភាព​មាន​ពន្លឺ ប៉ុន្តែ​សម្រាប់​សត្រូវ ដែល​ចង់​ឡើង​តាម​ជណ្តើរ​ប្រាសាទ​ឡើង​ទៅលើ​ដើម្បី​សម្លាប់​ប្រជាជន​ទាំង​ក្នុងស្ថានភាព​ងងឹត​គឺ​ងាយ​នឹង​រអិល​ធ្លាក់​ទៅ​ក្រោម​វិញ​ណាស់ ហើយ​ការ​កាន់​ដាវ​ដៃស្តាំ​ក៏​ពិបាក​ដែរ​។ 

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អា​ថ៍កំ​បាំង​ជាច្រើន​ទៀត​ទាក់ទិន​នឹង​ប្រាសាទ​នា​មជ្ឈិមសម័យ​។​

​    ​- ស្នាមភ្លោះ​៖ គឺជា​ទឹក​នៅ​ជុំវិញ​ប្រាសាទ​នេះ សម្រាប់​ធ្វើជា​ឧបសគ្គ​មួយ​រារាំង​សត្រូវ​។​
​    ​- ប៉ម​មូល​ការពារ​ជុំវិញ​គ្រប់​ទិស ៖ នេះ​គឺជា​វី​ធី​សាស្ត្រ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៃ​ការការពារ​ប្រជាជន​នៃ​ប្រាសាទ​នេះ​។ វា​គឺជា​ឧបសគ្គ​មួយ​ដែល​ចាប់ផ្ដើម​ពី​ខាងក្រៅ​ប្រាសាទ​និង​ធ្វើការ​តាម​មុខងារ​របស់​វា​។ សត្រូវ​ត្រូវ​ឆ្លងកាត់​ប៉ម​ច្រើនជាង​ម្ដង ហើយ​ត្រូវ​ឆ្លងកាត់​ច្រើនដង​ទើប​ផុត​។​
​    ​- ច្រកទ្វារ​ធំ​ជា​អន្ទាក់​មរណៈ ៖ ច្រក​ទ្វារធំ​បំផុត​នៃ​ប្រាសាទ​នេះ​គឺ​គ្រោះថ្នាក់​បំផុត ដោយសារ​វា​គឺជា​អន្ទាក់​សម្លាប់​មនុស្ស​មួយ​។ ពេល​បើកទ្វារ នោះ​នឹង​ឃើញ​មាន​ទីធ្លា​តូច​មួយ ដែលមាន​ទ្វារធំ​ផ្សេងៗ​ទៀត​នៅ​ពី​ចម្ងាយ​។ ហើយ​ទ្វារ​ទៅមុខ​បន្តទៀត​នឹងមាន​ទ្វារ​ដែក​ស្រួចៗ ដែល​ប្រើ​ដើម្បី​បើក​ទីតាំង និង​ប្រសិនបើ​ទ្វារធំ​ខូច​អ្នក​វាយប្រហារ​នឹង​ជាប់​ក្នុង​ទ្វារ​ដែក​ស្រួចៗ​នោះ ហើយ​ទាហាន​នឹង​បាញ់​ព្រួញ​ភ្លើង​សម្លាប់​តែម្ដង​។​
​    ​- អា​ថ៍កំ​បាំង​នៃ​ជណ្តើរ​រាង​ទ្រនិចនាឡិកា ៖ ជណ្ដើរ​ឡើងទៅ​កំពូល​ប្រាសាទ​ត្រូវបាន​គេ​រចនា​ឡើង​យ៉ាង​ល្អិតល្អន់​។ ជណ្ដើរ​នេះ​មាន​រាង​ជា​រង្វង់​ឡើងទៅ​ខាងលើ​និង​ទិស​ទ្រនិចនាឡិកា​។ នេះ​មានន័យថា​ប្រសិនបើ​សត្រូវ​ឡើង​ទៅលើ នៅពេល​វាយប្រហា​សត្រូវ​និង​កាន់​ដាវ​ខាងស្ដាំ​ដៃ​នឹងមិន​អាច​លើក​ដាវ​កាប់​ងាយៗ​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់