adverise with khmeread 1

ជនដៃដល់​បាញ់ប្រហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុំ សុធា​បាន​បាញ់សម្លាប់​ខ្លួនឯង​

​    ​ភ្នំពេញ​៖ ជនដៃដល់​ដែល​បាន​បាញ់ប្រហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុំ សុធា នោះ បន្ទាប់មក​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​ដែរ​។​

​    ​អំពើ​បាញ់ប្រហារ​ខាងលើ​បានកើត​ឡើង នៅក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ដែលមាន​ទីតាំង នៅ​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក បាន​បណ្តាល​ឲ្យ​ស្លាប់​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ និង​របួស​ម្នាក់ ដែល​បណ្តាលមកពី​រឿង ស្នេហា កាលពី​វេលា​ម៉ោងជាង​១០ ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​បានឱ្យដឹងថា ជនដៃដល់​មានឈ្មោះ សែន រដ្ឋា ថ្នាក់​អនុ​សេនីយ៍ បាន​បាញ់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុំ សុធា ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស បណ្តាលឱ្យ​ស្លាប់ និង​ម្នាក់ទៀត​របួស​ដោយ​ផ្តើមចេញពី​រឿង​ស្នេហា​។​

​    ​ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង​អាវុធហត្ថ​ក្រោម​ការដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការ​អាវុធហត្ថ រាជធានី​ភ្នំពេញ បានធ្វើ​អន្តរា​គន៍ នៅ​កន្លែងកើតហេតុ​។ តែ​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​ខាងក្រៅ​៕​

adverise with khmeread

មតិយោបល់