adverise with khmeread 0

ប៉ូលិស​ស្រុក​លើកដែក​ឃាត់​ជនសង្ស័យ​២​នាក់​ចែកចាយ​គ្រឿងញៀន​

​    ​កណ្តាល​៖ បុរស​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន​ម៉ា​ទឹកកក​ដោយ​ខុសច្បាប់ នៅ​ចំណុច​ក្រោម​គល់ស្ពាន​ត្សឹ​បា​សា​ផ្នែក​ខាងត្បូង ក្បែរ​កាំជណ្តើរ​ស្ពាន ស្ថិតក្នុង​ភូមិ​អំពិល​ទឹក​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល នៅ​ថ្ងៃទី​០៩​វិច្ឆិកា​២០១៦​ម៉ោង​៨​និង​១៥​នាទី​យប់​។​

​    ​ប៉ូលិស​និយាយថា  ជនល្មើស​០២​នាក់​គឺ​១.​ឈ្មោះ កៅ​រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​
​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​
​កណ្តាល​(​ជួញដូរ​) និង​២.​ឈ្មោះ រិ​ទ្ធិ ស័​ក្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ ព្រែក​ចាម ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​(​រក្សារ​ទុក​)​។​

​    ​វត្ថុតាង​រួមមាន  ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ សារធាតុ​ញៀន ម៉ា​ទឹកកក​១៤​កញ្ចប់​តូច, ២.​ទូរស័ព្ទដៃ​ម៉ាក NOKIA ចំនួន​០៣​គ្រឿង​និង​៣.​ម៉ូតូ ម៉ាក HONDA wave អាល់​ហ្វា ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1AH-7161​មួយគ្រឿង​។  ករណីនេះ​សមត្ថកិច្ច​បាន​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់