adverise with khmeread 1

រថយន្ត​ម៉ា​ស្តា​ស្លាក​លេខ​រាជ​ការបើក​បញ្ច្រាស់ទិស​ចរាចរណ៍​បុក​ម៉ូតូ​ធុន​ធំ​របួស​២​នាក់​

​    ​ភ្នំពេញ​៖ បុរស​ជនជាតិ​បរទេស​ម្នាក់​រងរបួស​ជើង​ខាងឆ្វេង​ខណៈ​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ឌុប​នារី​ម្នាក់​ហើយ​ត្រូវ​រថយន្ត​ម៉ា​ស្តារ​ស្លាក​លេខ​រាជ​ការបុក​ចំ​ពី​ចំហៀង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០​ខែ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៣​កែង​ផ្លូវ​លេខ​១៣៦ ស្តិ​ត​ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​    ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB-0001 បើកបរ​ដោយ​បុរស​ម្នាក់​ឌុប​នារី​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​    ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ម៉ា​ស្តារ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​រដ្ឋ​21-2-0666 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​ហើយក៏​បាន​បុក​ម៉ូតូ​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ជើង​ខាងឆ្វេង​ដើរ​លែងរួច​ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​

        ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ធ្វើការ​សម្របសម្រួល​ដោយ​ភាគី​ខាង​ម៉ូតូ​ទាមទារ​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៥០០០​ដុល្លារ​ទើប​ភាគី​ខាង​រថយន្ត​មិនមាន​លទ្ធភាព​សង​ទើប​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សារ​ទុក​នៅ​កា​រិ​យ៉ា​ល័យ​ចរាចរណ៍​ជើងគោក​រាជធានី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់