adverise with khmeread Untitled 1

របួស​បាតុករ​ច្រើន​នាក់​ក្នុងការ​បាញ់ប្រហារ​មួយ​នៅ​ទីក្រុង Seattle ប្រទេសអាមេរិក

    ​យោងតាម​ប្រភពព័ត៌មាន channelnewsasia ប៉ូលិស​នៅ​ទីក្រុង Seattle បាន​និយាយ​លើ Twitter កាលពី​យប់​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា (​ព្រឹក​ថ្ងៃ ១០ វិច្ឆិកា​នៅ​ខ្មែរ​) ថា​ពួកគេ​កំពុង​ស៊ើបអង្កេត​របាយការណ៍​មួយ​អំពី​ការបាញ់ប្រហារ ជាមួយ "​ជនរងគ្រោះ​ជាច្រើន​" នៅក្បែរ​កន្លែង​តវ៉ា​ជុំវិញ​ជ័យជម្នះ​ដ៏​ភ្ញាក់ផ្អើល​របស់ Donald Trump ក្នុងការ​បោះឆ្នោត​អាមេរិក​។ 

​    ​នាយក​រដ្ឋា​ន​ពន្លត់អគ្គីភ័យ​ក្រុង Seattle បាន​និយាយ​លើ Twitter ថា សមាជិក​នាយកដ្ឋាន​បាន​ព្យាបាល​អ្នករបួស ៥ នាក់​ដែល​ត្រូវ​គ្រាប់កាំភ្លើង ដោយ​ពីរ​នាក់​ក្នុងចំណោម​នោះ​រងរបួស​ធ្ងន់ធ្ងរ​។ 

​    ​គេ​មិនទាន់​ដឹង​ភ្លាមៗ​ទេ​ថា​តើ​ការបាញ់បោះ​នេះ​ជាប់ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​ឬក៏​អត់​។ ប៉ូលិស​ក្រុង Seattle និយាយ​លើ Twitter ថា ព័ត៌មាន​លម្អិត​បន្ថែម​នឹងត្រូវ​ចេញផ្សាយ ពេលណា​ដែលមាន​ដំណឹង​គ្រប់គ្រាន់​៕ 

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់