adverise with khmeread 1

បងធំ​៧​នាក់​កូរ​នៅ​តំបន់ភ្នំ​ប្រសិទ្ធ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

​    ​កណ្តាល ៖  ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ឃាត់​ក្រុម​ក្មេង​ទំនើង​៧​នាក់​កាលពី​ថ្ងៃទី​០៩​វិច្ឆិកា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​នៅ​ចំណុច​លើផ្លូវ​បេតុង​ភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​    ​ប៉ូលិស​និយាយថា ក្មេង​ទំនើង​០១​ក្រុម មាន​គ្នា​០៧​នាក់​នោះ​គឺ​១-​ឈ្មោះ​ប៉ាង មុន្ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​,២-​ឈ្មោះ​សុង សាត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​,៣-​ឈ្មោះ​លី សុខ​ជា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​លក់​មាន់ ។ ទាំង​០៣​នាក់​រស់នៅ​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​,៤-​ឈ្មោះ ចំរើន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​ពង្ររ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ,៥-​ឈ្មោះ គីម សម្បត្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​មាន់ ,៦-​ឈ្មោះ ហឿន បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​មាន់ និង​៧-​ឈ្មោះ ចែម ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​មាន់ ។​ទាំង​០៤​នាក់ រស់នៅ​ភូមិ​ត្រពាំង​អំពិល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​    ​វត្ថុតាង​ដកហូត​១-​ដាវ​សាំ​ម៉ូ​រ៉ៃ​០១​ដើម​,២-​ដុំថ្ម​០៥​ដុំ​,៣-​ខ្សែក្រវ៉ាត់​០២,៤-​ម៉ូតូ​០៣​គ្រឿង​(
​ម៉ាក​ស្កុប​ពី ពណ៌​ស​+​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ​1CY.6955,​ម៉ា​កនិច​Nex ពណ៌​ទឹកក្រូច​បិត​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1CR.5783,​ម៉ាក​អិ​ម​អេស​អ៊ិ​ច​MSX ពណ៌​ខ្មៅ​បិត​ស្កុ​ត​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​1FX.3594 )​។​

​    ​ប៉ូលិស​បន្តថា នៅពេល​វេលា​កើតហេតុ​ខាងលើ មាន​ក្មេង​ទំនើង​មួយក្រុម​០៧​នាក់​ជិះ​ម៉ូតូ​០៣​គ្រឿង ខ្លះ​កាន់​ដាវ ខ្លះ​កាន់​ខ្សែក្រវ៉ាត់ និង​ខ្លះទៀត​កាន់​ដុំថ្ម​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ យ៉ាង​អនាធិបតេយ្យ ធ្វើដំណើរ​តាមផ្លូវ​បេតុង​ភូមិ​បា​សិទ្ធ ។​

​    ​ស្របពេលនោះ​លោក​មេភូមិ​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍ ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​ម្កាក់​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទួល​ព្រេជ  មានការ​ចូលរួម​ពី​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ បានធ្វើការ​ដេញតាម​និង​ស្ទាក់​បង្ក្រាប​ឃាត់ខ្លួន​បាន​និង​ដកហូត​វត្ថុតាង​ជាក់ស្តែង​។​

​    ​ចំពោះ​ក្មេង​ទំនើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្តធ្វើ​ការសាកសួរ​៕​

adverise with khmeread

មតិយោបល់