adverise with khmeread 1

នាយទាហាន​ផ្កាយ​២​ម្នាក់​ត្រូវ​រថយន្តបុក​បណ្ដាលឱ្យ​ស្លាប់​ភ្លាម​

​    ​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​រថយន្ត​កៀរ​ម៉ូតូ​ដួល​អូស​ប្រហែល​២០​ម៉ែត្រ​បណ្ដាល​នាយទាហាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​កាលវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​ឯករាជ្យ​៣ ភូមិ​ដំណាក់​ធំ​៣ ខណ្ឌមានជ័យ​។​

​    ​ប៉ូលិស​និយាយថា សាកសព​ជនរងគ្រោះ​ឈ្មោះ​ប៉ុក ធុល ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​មុខរបរ​ជា​ឧត្ដមសេនីយ៍ទោ នៅ​ភូមិភាគ​៥​ផ្នែក​កាំភ្លើង​ធំ​។​

​    ​យោងតាម​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​គេ​ឃើញ​យុវជន​ម្នាក់​បើករថយន្ត​ហ៊ីយ៉ានដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​
.3A-3662 បើក​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​មធ្យម​។​

​    ​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​កៀរ​ម៉ូតូ​Scopy​ពណ៌​ស​ពាក់​ស្លាក​ភ្នំពេញ​1BI-1422​បើក​ដោយ​នាយទាហាន​ខាងលើ ចំ​ពីក្រោយដែល​កំពុង​បើកបរ​ស្របគ្នា​បណ្ដាលឱ្យ​ដួល​ខ្ទាត​ម៉ូតូ​ចេញ ចំណែក​ម្ចាស់​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ចំ​ពីលើ​អូស​ប្រហែល​២០​ម៉ែត្រ ហើយ​ដៃ​ទាំង​២​របស់គាត់​ដាច់សាច់​ចេញ​បាត់​សល់​តែ​ឆ្អឹង​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

​    ​ឯ​តៃកុង​រថយន្ត​ដឹងថា​កិន​មនុស្ស​ស្លាប់​ហើយ​បាន​បើកទ្វា​រថយន្ត​គេចខ្លួនបាត់​តែម្ដង​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

     ក្រោយ​កើតហេតុ​សាច់ញាតិ​បានមក​ដល់​ហើយ​បាន​ទាក់ទង​ហៅ​រថយន្ត​មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​អកុសល​ជនរងគ្រោះ​បានដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

     ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ទៅ​ការិយាល័យ​ចរាចរណ៍ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​

adverise with khmeread

មតិយោបល់