កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយប៉ូលិសក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុមទី៨ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ កាលយប់ពីថ្ងៃទី០៩វិច្ឆិកា២០១៦ វេលាម៉ោង១២និង៤០នាទី ។
ប៉ូលិសនិយាយថា ជនសង្ស័យ រួមទាំងវត្ថុតាងរួមមាន ១-ឈ្មោះ កែវ ទី ហៅ ទី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រុម៣ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និង២-ឈ្មោះ ចាប់ សំណាង ហៅព្រីង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្រុម៤ ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ថ្នាំញៀនមេតំហ្វេតាមីន ចំនួន ០៥កញ្ចប់តូច, ម៉ូតូ ០១គ្រឿង, លុយ ៩០០០០រៀល, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន រួចបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តកសាងសំណុំរឿងតាមនីតិវិធី៕
