1

Tim Howard៖ នយោបាយអាមេរិកអត់ជាប់ពាក់ព័ន្ធការប្រកួតរវាងអាមេរិក និងម៉ិចស៊ិកទេ

​    ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក គឺ​ពិត​ជាមាន​ការជជែក​ពិភាក្សា​ជាច្រើន​អំពី​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុងអំឡុង​យុទ្ធនាការ​បោះឆ្នោត ប៉ុន្តែ​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្រុមបាល់ទាត់​អន្តរជាតិ​អាមេរិក Tim Howard និយាយថា ការជាប់ឆ្នោត​របស់ Donald Trump មិន​ពាក់ព័ន្ធ​ការប្រកួត​បាល់ទាត់​រវាង​ជម្រើសជាតិ​អាមេរិក និង ម៉ិ​ក​ស៊ិ​កនៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​ទេ​។​

​    ​Howard បាន​បញ្ជាក់ថា "​រឿង​នយោបាយ​មិន​ជាប់ទាក់ទង​ទេ​។ ខ្ញុំ​នឹងមិន​ឆ្លើយ​នឹង​សំណួរ​ទាំងនោះ ខ្ញុំ​ពិតជា​នឹងមិន​ចង់​ពាក់ព័ន្ធ​ជាមួយ​វា​នោះឡើយ​។ វា​គឺជា​រឿង​នយោបាយ ហើយ​នេះ​គឺជា​បាល់ទាត់​។ ម៉ិ​ក​ស៊ិ​ក​នឹង​ព្យាយាម​ទាត់​គូថ​របស់​ពួកយើង ហើយ​យើង​នឹង​ព្យាយាម​ទាត់​គូថ​របស់​ពួកគេ​វិញ​។ វា​គឺ​ពិតជា​គ្មាន​អ្វីដែល​ត្រូវធ្វើ​ទាក់ទង​ជាមួយនឹង​នយោបាយ​ឡើយ​"​។​

​    ​Howard បាន​និយាយថា គាត់​មាន​រាត្រី​ដ៏​ល្អ​មួយ​ដើម្បី​គេង និង​បានដឹង​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ម្សិលមិញ ប៉ុន្តែ​កីឡាករ​ដទៃទៀត​ដូចជា Michael Bradley បាន​និយាយថា ពួកគេ​បាន​តាមដាន​ផ្ទៀង​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​មួយ​នេះ​ដាច់​យប់​"​។

​    ​Howard បាន​បន្ថែមទៀតថា "​ខ្ញុំ​បាន​ទៅ​ដេក​។ ពួកគេ​បាន​អង្គុយ​មើល​ការរាប់​សន្លឹកឆ្នោត ហើយ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ពី​នរណា​ដែល​បាន​ក្លាយទៅជា​ប្រធានាធិបតី​នាពេល​ព្រឹក​។ ខ្ញុំ​នឹងមិន​បាន​បោះឆ្នោតឱ្យ Trump ឡើយ​ប្រសិនបើ​ខ្ញុំ​បាន​បោះឆ្នោត ប៉ុន្តែ​នៅ​ទីនោះ​គាត់​បាន​ជាប់ឆ្នោត​។ ពិតណាស់ មិនមាន​អ្វីដែល​ត្រូវ​និយាយ​ច្រើនជាង​នេះ​ទៀតឡើយ​។ អ្នកខ្លះ​ខ្វល់​រឿង​នយោបាយ​ជាង​នរណាៗ​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​អត់​ខ្វល់​"៕

ប្រភព៖ Goal

មតិយោបល់