adverise with khmeread 1

ហួសចិត្ត! វេជ្ជបណ្ឌិតព្យាបាលភ្នែកឱ្យ Robin van Persie ស្មានតែរូបគេជាកីឡាករលេងដាក់ស្បែកជើងលើទីលានធម្មតា

    ​វេជ្ជបណ្ឌិត​ដែល​បាន​ព្យាបាល​របួស​ភ្នែក​របស់ Robin van Persie និយាយថា គាត់​ស្មានតែ​ខ្សែប្រយុទ្ធ​របស់​ក្រុម Fenerbahce រូបនេះ គឺ ជា "​កីឡាករ​មិនមែន​អាជីព​លេង​រាល់ថ្ងៃ​អាទិត្យ​"​។​

​     តារាបាល់ទាត់​វ័យ ៣៣​ឆ្នាំ​រូបនេះ បាន​បើកឆាក​រក​គ្រាប់​បាល់​នាំមុខ​ក្នុងការ​ប្រកួត​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ នៅលើ​ទឹកដី​របស់​ក្រុម Akhisar Belediyespor ក្នុងជំនួប​លី​ក​កំពូល​តួ​គី Super Lig មុនពេល​ដែល​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ទីលាន​នៅ​តង់​ទីមួយ បន្ទាប់ពី​រយះ​ត្របកភ្នែក​។​

​    ​Van Persie បាន​សម្រាក​ព្យាបាល​របួល​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​ទទួលស្គាល់ថា របួស​របស់គាត់​មួយ​នេះ​មិន​ធ្ងន់ធ្ងរ​ណាស់ណា​ឡើយ ហើយ​គាត់​បាន​រំពឹង​នឹង​ត្រឡប់​ទៅកាន់​សកម្មភាព​នៅលើ​ទីលាន​វិញ​ឆាប់ៗ​នេះ​។​

​    ​វេជ្ជបណ្ឌិត Mehmet Ozen ដែល​បានទទួល​រ៉ាប់រង​ថែទាំ​ជំងឺ​របស់​អតីត​តារាបាល់ទាត់​របស់​បិសាច​ក្រហម Manchester United បាន​សារភាពថា គាត់​មិនបាន​ដឹងថា​គាត់​បាន​ព្យាបាល​ជំងឺ​ដល់​តារាបាល់ទាត់​ល្បីឈ្មោះ​មួយរូប​នោះឡើយ ប៉ុន្តែ​គាត់​បាន​កោតសរសើរ​ថា​តារាបាល់ទាត់​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ថា​ជា​អ្នកជំងឺ​ល្អ​។​

​    ​Ozen បានបញ្ជាក់​ប្រាប់​វេ​ប​សាយ Fanatik ថា "​ខ្ញុំ​ពិតជា​មិន​ធ្លាប់មាន​ការចាប់អារម្មណ៍​ទៅលើ​បាល់ទាត់​នោះឡើយ​។ ខ្ញុំ​មិនដែល​តាមដាន​បាល់ទាត់​ទេ​។ ខ្ញុំ​ស្មានតែ Robin van Persie ជា​កីឡាករ​លេង​នៅ​លី​ក​កំ​ប៉ិច​កំប៉ុក​នៅ​ថ្ងៃអាទិត្យ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់