adverise with khmeread Untitled 1

ឃាត់បុរសម្នាក់កាប់ប្រពន្ធឲ្យរបួសនិងក្មេងប្រុសម្នាក់ពីបទរំលោភកុមារីអាយុ៨ឆ្នាំ

    កំពង់ធំ ៖ ប៉ូលិស​ខេត្តកំពង់ធំ​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ក្នុងករណី​ផ្សេងគ្នា​គឺ​ឃាត់​បុរស​ម្នាក់​ពីបទ​កាប់​ប្រពន្ធ​ឲ្យ​របួសធ្ងន់​និង​ឃាត់​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​៨​ឆ្នាំ បានសម្រេច ។​

    ១-​បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ស្ទោង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦ បន្ទាប់ពី​ប្រើ​ហិង្សា​ដោយ​ចេតនា កាប់​ប្រពន្ធ​ឲ្យ​របួសធ្ងន់ ។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ឈាក សិត ប្រុស ៣៦ ឆ្នាំ ទីលំនៅ​ភូមិ​ព្រំ​ស្រី ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​កាប់​ទៅលើ​ប្រពន្ធ ឈ្មោះ លាង​ខែម ៣៥ ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ចំក្បាល ២ កន្លែង ។​មូលហេតុ​ស្រវឹងស្រា និង​ទំនាស់​សំដី​គ្នា ។ ករណីនេះ ប៉ូលិស​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

     ២- វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​ប៉ូលិស​ក្រុង​ស្ទឹងសែន​បាន​ឃាត់​ក្មេងប្រុស​ម្នាក់​ចាប់រំលោភ​សេព​សន្ធ​វ​:​លើ​កុមារី​អាយុ​៨​ឆ្នាំ​បានសម្រេច ខណ​:​ពេល​នាង​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅផ្ទះ​លោកយាយ​របស់ខ្លួន ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ធី ហុក​លី ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ស្នាក់នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ជាមួយ​យាយ​របស់ខ្លួន​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ឡ​.​ម អាយុ​៨​ឆ្នាំ​មុខរបរ​សិស្ស​ស្នាក់​នៅផ្ទះ​ជិតគ្នា​។​

    ប៉ូលិស​បន្តថា ខណ​:​ពេល​កុមារី​រងគ្រោះ​មក​មើល​ទូរទស្សន៍​នៅផ្ទះ​ឈ្មោះ​ជុំ ម៉ា​ល់​អាយុ​៦៦​ឆ្នាំ​ស្ថិតនៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​ហើយ​នៅពេល​ស្ងាត់​តែម្នាក់ឯង ស្រាប់​ក្មេងប្រុស​ខាងលើ​ចាប់រំលោភ​បានសម្រេច​តែម្តង​។​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង ប៉ូលិស​ក៏​ឈានដល់​ការចាប់ខ្លួន​ចាត់ការ​តាម​នីតិវិធី​។​

   ក្មេងប្រុស​ខាងលើ​បាន​សារភាពថា ខ្លួន​ធ្លាប់បាន​រួមភេទ​ជាមួយ​សង្សារ​របស់ខ្លួន​ម្តង​រួចហើយ​នៅ​ខេត្តកំពង់ឆ្នាំង នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខ្លួន​បានរួម​ភេទ​៕​

adverise with khmeread

មតិយោបល់