adverise with khmeread 1

Lionel Messi បង្ហាញរូបសាក់នៅជើងឆ្វេង មើលមួយភ្លែតស្មានតែស្រោមជើង

    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បានផ្តល់​ការចាប់អារម្មណ៍​ថ្មី​មួយ​ផ្សេងទៀត​ក្នុង​សប្តាហ៍​នេះ ជាមួយនឹង​ម៉ូត​សាក់​ថ្មី​ដ៏​ធំ​របស់គាត់​។​

​    ​ខ្សែប្រយុទ្ធ​របស់​អ្នកបុណ្យ Barcelona រូបនេះ បាន​ឈាន​ជើង​ទៅលើ​ទីលាន​ជាមួយនឹង​ស្នាម​ប្រឡាក់​ទឹកខ្មៅ​ដ៏​ធំ​មួយ​នៅលើ​ជើង​ខាងឆ្វេង​របស់គាត់​។​

​    ​វា​គឺ​ពិតជា​ត្រឹមត្រូវ​ណាស់​ដែល​យើង​អាច​និយាយថា​វា​រូបសាក់​ដ៏​ធំ​។​

​    ​Messi មាន​រូបសាក់​ប្រឡាក់​សឹងតែ​ពេញ​ជើង​ខាងឆ្វេង​របស់គាត់​។ វា​មើលទៅ​ហាក់ដូចជា​គាត់​កំពុង​នឹង​បាន​ពាក់​ស្រោមជើង​ពណ៌​ខ្មៅ​មួយ​អ៊ីចឹង តែ​តាម​ពិតជា​រូបសាក់​ទេ​។​

​    ​Messi កំពុង​ត្រៀម​វិលត្រឡប់​មកជួយ​អា​ហ្ស​ង់​ទីន​ប្រកួត​ជាមួយ​ប្រេ​ស៊ី​ល​ក្រៅ​ទឹកដី ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់ ២០១៨៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់