adverise with khmeread Header2 4

តារា​ថៃ​ដែល​អ្នកគាំទ្រ​លើ​ពិភពលោក​ប្រសិទ្ធ​នាម​ថា ទេពធីតា មានរឿង​លាក់កំបាំង​គួរឱ្យភ្ញាក់ផ្អើល​មួយ

​    ​ទេពធីតា​សម្រស់​រូបនេះ​មកពី​ប្រទេស​ថៃ​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការបញ្ចេញ​ដំណឹង​មួយ​របស់​នាង​។​

​    ​នាង Rinrada Thurapan ឬ​ហៅថា Yoshi Rinrada គឺជា​តារា​ស្រី​កែ​ភេទ​មកពី​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Coverage​។​

​    ​ដោយ​កើត​មកជា​ប្រុស Yoshi គេ​ជឿថា​នាង​គឺ​ស្ត្រី​ម្នាក់​យ៉ាងពិត​ប្រាកដ​តាមរយៈ​ការវះកាត់​ប្ដូរ​ភេទ​។ ចាប់តាំងពី ១៥ ឆ្នាំ នាង​តែងតែ​ចង់​ប្ដូរ​ព្រហ្ម​លិខិត​របស់​នាង ជាពិសេស​ចង់​ធ្វើជា​មនុស្ស​ស្រី​។​

​    ​Yoshi ធ្លាប់​ថត​រឿង បន្ទាប់ពី​ដើរតួ​សម្ដែង​ក្នុង​រឿង Lovesick: The Series ក្នុង​ឆ្នាំ ២០១៤​។ ការ​លាតត្រដាង​របស់​នាង​ធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ដឹងថា​នាង​គឺ​ប្រុស​កែ​មក​ភេទ​ស្រី​៕

adverise with khmeread

មតិយោបល់