adverise with khmeread Untitled 1

អ្នកភូមិ​សម្លាប់​ពស់​ធំ​មួយ​ក្បាល​ស្មានតែ​វា​លេប​កូន​គោ ប៉ុន្តែ​វះ​ពោះ​មើលឃើញ​សុទ្ធតែ​ពង​ពស់ ហើយ​រឿង​ដែល​ហួសចិត្ត​គឺ​ពួកគេ​នាំគ្នា​យក​ពង​ពស់​ធ្វើ​អាហារ​

    ​ក្រុម​អ្នកស្រុក​មួយ​បានសម្លាប់​សត្វ​ពស់​ដ៏​ធំ​មួយ​ក្បាល បន្ទាប់ពី​សង្ស័យថា វា​បាន​ស៊ី​កូន​គោព្រោះ ប៉ុន្តែ​នៅពេល​វះ​ពោះ​វា ពួកគេ​បែរជា​ឃើញថា ពស់​មួយ​ក្បាល​នេះ​មាន​ពង​រាប់រយ​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅក្នុង​ប្រទេស​នេ​ហ្សេ​រី​យ៉ា កន្លែង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ពស់​មួយ​ក្បាល​នេះ​ត្រូវបាន​ម្លា​ប់​ជុំវិញ​ការចោទប្រកាន់ថា វា​បាន​ស៊ី​សត្វ​ចិញ្ចឹម​របស់​អ្នកស្រុក​។​

​    ​ទោះយ៉ាងណា រូបភាព​បង្ហាញថា ពស់​នេះ​លើស​ទម្ងន់​គឺ​មិនមែន​ដោយសារ​វា​បាន​ស៊ី​គោ​អី​នោះទេ ប៉ុន្តែ​វា​មានកូន​។ បន្ទាប់ពី​កាត់​ពស់ គេ​ឃើញ​មាន​ពង​ពស់​រាប់រយ ហើយ​អ្នកស្រុក​បាន​យក​ពង​ពស់​ទុក​ទទួលទាន​តែម្តង ព្រោះ​វា​មាន​រសជាតិ​កម្រ​បាន​ភ្លក្ស​ណាស់​។​

​    ​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហាក់​មិនមាន​ការអាណិតអាសូរ​ចំពោះ​ពស់​មួយ​ក្បាល​នេះ​ទេ ជាមួយ​មនុស្ស​ជាច្រើន​លើកឡើងថា នេះ​ជា​រឿង​ល្អ​ដែល​កូន​ពស់​ទាំងនោះ​មិនអាច​កើត​បាន​។​

​    ​យ៉ាងណាក្តី គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​នេះ​ជា​ពស់​អ្វី ខណៈ​ពស់​ជាច្រើន​អាច​ពង​បាន​ដល់​ទៅ ១០០ គ្រាប់​នៅ​គ្រា​តែមួយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់