adverise with khmeread 1

ភ្នាក់ងាររបស់ Cristiano Ronaldo​ ទម្លាយរឿង ដែលកីឡាកររូបនេះត្រូវគេសម្លុតគំរាមកាលពីតូចដោយសារនិយាយប៉ៃឡាំ

    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo ត្រូវបាន​ចំអក​ជុំវិញ​ការបញ្ចេញ​សំឡេង​និយាយ​ប៉ៃឡាំ​របស់គាត់ ពេលដែល​គាត់​បាន​ចាក​ចេញពី​ទីក្រុង​កំណើត Madeira របស់ខ្លួន​ផ្លាស់​ទៅកាន់​ទីក្រុង Lisbon កាលពី​កុមារភាព​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅកាន់​ទីក្រុង Alcochete ដែលជា​តំបន់​ស្ថិតនៅ​ខាងក្រៅ​រដ្ឋធានី​ធំ​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ភ្លាមៗ​បន្ទាប់ពី​ចូលរួម​ជាមួយនឹង​ក្លឹប Sporting CP ក្នុង​ឆ្នាំ ១៩៩៧​។​

​    ​អតីត​តារាបាល់ទាត់​របស់​បិសាច​ក្រហម Manchester United ទីបំផុត​សម្រេចចិត្ត​បោះបង់​ការសិក្សា​ដើម្បី​អាជីព​បាល់ទាត់​ដែល​កំពុងតែ​ងើបឡើង​របស់ខ្លួន ប៉ុន្តែ​ភ្នាក់ងារ​លោក Joao Marques de Freitas ដែលជា​អ្នករៀបចំ​ឱ្យ Ronaldo ចាក​ចេញពី Madeira ទៅកាន់​ក្លឹប Sporting កាលពី​អាយុ ១២​ឆ្នាំ និយាយថា ការ​សម្លុត​គំរាម​ក៏បាន​ក្លាយទៅជា​បញ្ហា​មួយ​ផងដែរ​។​

​    ​De Freitas បាន​បញ្ជាក់ថា "​វា​គឺ​ពិតជា​ពិបាក​សម្រាប់​គាត់​ក្នុងការ​សម្រប​ខ្លួន​ក្នុង​ទីក្រុង Lisbon ដោយសារតែ​ប្រជាជន Madeirans មានការ​បញ្ចេញ​សំឡេង​មួយ ដែល​ពិតជា​ខុសប្លែក​ទាំងស្រុង​ពី​ប្រជាន​ជន​ក្នុង Lisbon​។ គាត់​មាន​បញ្ហា​នៅឯ​សាលា ពួកគេ​បាន​សើចចំអក​គាត់ ហើយ​គាត់​គឺជា​ក្មេង​រឹងទទឹង​"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់