adverise with khmeread 1

Diego Costa មកដល់ជំរំហ្វឹកហាត់របស់អេស្ប៉ាញទើបពិនិត្យឃើញរបួសក្រលៀន ហើយរុញឱ្យទៅអង់គ្លេសព្យាបាល អត់ព្រមទៅ

    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Diego Costa បាន​ជួប​នូវ​បញ្ហា​របួស​ក្រលៀន ខណៈដែល​កំពុង​នឹង​បំពេញ​កា​ត្វ​កិច្ច​បាល់ទាត់​អន្តរជាតិ​ជាមួយនឹង​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​បាន​លេង ៩០​នាទី​ពេញ​អំឡុង​ការប្រកួត​ទទួល​ជ័យជម្នះ​ផុយៗ ៥-០ ទៅលើ Everton របស់ Chelsea កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​គាត់​ក៏​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ផងដែរ​។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម Atletico Madrid រូបនេះ កំពុង​នឹង​បញ្ចេញ​ភាព​ជ្រួលជ្រើម​ជាមួយនឹង​ការវិលត្រឡប់​ទៅកាន់​ទឹកដី Vicente Calderon កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ ប៉ុន្តែ​លោក Antonio Conte បាន​បញ្ចុះបញ្ចូល​គាត់​ឱ្យ​បន្ត​ស្នាក់នៅ​ក្នុង​ក្រុម​បច្ចុប្បន្ន​របស់ខ្លួន ហើយ Costa បាន​សង​ទៅដល់​ជំនឿ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​របស់ខ្លួន​វិញ​ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ប្រាំបួន​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១៣​លើក​ក្នុង​រដូវ​កាល​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី យោងតាម​វេ​ប​សាយ​អេ​ស្ប៉ា​ញ El Confidencial បានឱ្យដឹងថា Costa បានធ្វើ​ដំណើរ​ទៅដល់​ជំរំ​ហ្វឹកហាត់​របស់​អេ​ស្ប៉ា​ញ​ជាមួយនឹង​បញ្ហា​របួស​ក្រលៀន ហើយ​បច្ចុប្បន្ន​គាត់​កំពុង​បង្កឱ្យមាន​មន្ទិលសង្ស័យ​ផ្នែក​សម្បទា​សម្រាប់​ប្រទេស​របស់គាត់ ខណៈដែល​ពួកគេ​នឹង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជាមួយនឹង​លី​ទុយ​អា​នី និង​អង់គ្លេស​នាពេលខាងមុខ​នេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​លោក Julen Lopetegui បានសម្រេច​ចិត្ត​បញ្ជូន Costa ត្រឡប់​ទៅកាន់​ទីក្រុង​ឡុង​ដ៍​វិញ​ដើម្បី​ទទួល​ការព្យាបាល ប៉ុន្តែ​គាត់​នៅតែ​បាន​សម្រេចចិត្តថា ខ្សែប្រយុទ្ធ​រូបនេះ​អាច​នឹង​នៅតែ​បង្ហាញខ្លួន​បាន​សម្រាប់​ប្រទេស​អេ​ស្ប៉ា​ញ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់