adverise with khmeread Untitled 1

ក្រុម​អ្នកគាំទ្រ​លោកស្រី Clinton ផ្កាប់មុខ​នាំគ្នា​ភ្នាល់​គ្នា​ថា Trump អាច​នឹង​ត្រូវគេ​ធ្វើឃាត​មុន​ឈានដល់​ឆ្នាំ ២០១៧

    ​លោក Donald Trump កំពុង​រង​ការគំរាមកំហែង​ពី​ការ​លួច​ធ្វើឃាត​ខណៈ​អ្នកគាំទ្រ​លោកស្រី Hillary Clinton ផ្កាប់មុខ​បដិសេធ​ទទួលស្គាល់​ប្រធានាធិបតី​អាមេរិក​ថ្មី​រូបនេះ​។​

​    ​ជ័យជម្នះ​របស់លោក Donald Trump បាន​បង្ក​ឱ្យ​កំហឹង​ផ្ទុះឡើង​ពាសពេញ​សហរដ្ឋអាមេរិក ខណៈ​ប្រជាជន​ពោរពេញ​ទៅដោយ​កំហឹង​ធ្វើ​កុបកម្ម​នៅតាម​ដងផ្លូវ​បន្ទាប់ពី​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អ្នកជំនួញ​រូបនេះ​។​

​    ​ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​លោកស្រី Clinton ផ្កាប់មុខ​មួយចំនួន​ហាក់​បាន​ជ្រុល​កាន់តែ​ធ្ងន់ធ្ងរ​ខណៈ​ពួកគេ​មានបំណង​អំពាវនាវ​ឱ្យមាន​ការ​លួច​ធ្វើឃាត​លោក Trump​។​

​    ​លើសពីនេះ ក្រុម​រោគ​ចិត្ត​ទាំងនោះ​ថែមទាំង​បាន​សុំ​ទឹក​លុយ​ភ្នាល់​ពី​ឱកាស​ដែល​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណៈរដ្ឋ​រូបនេះ​នឹងត្រូវ​បានសម្លាប់ មុន​ឆ្នាំ ២០១៧ ចូលមក​ដល់​។​

​    ​មនុស្សម្នា​ក់បាន​សរសេ​រ​នៅលើ Twitter ថា "​ខ្ញុំ​មិនដឹងថា​តើ​អ្វី​ទៅ​ដែល​ល្អ​សម្រាប់​ពួកយើង​ដើម្បី​ធ្វើ​នោះទេ​។ ចោទប្រកាន់​ពីបទ​ក្បត់ជាតិ ឬ​ធ្វើឃាត​យកតែ​ម្តង​?"​។ រីឯ​ម្នាក់ទៀត​បានសរសេរថា "​ខ្ញុំ​នៅតែមាន​ការជឿជាក់​លើ​ការប៉ង​ធ្វើឃាត អ៊ីចឹង​សូម​អញ្ជើញ​អ្នកកាន់កាំភ្លើង​ស៊ី​ព​អាមេរិក​នាំគ្នា​មក​។ ឥឡូវ​វា​ជា​ឱកាស​សម្រាប់​អស់លោក​ហើយ​"​។​

​    ​កងសន្តិសុខ​ការពារ​អ្នកជំនួញ​ម្នាក់នេះ​បាន​ចូលមក​ការពារ​លោក​ម្តង​រួចទៅហើយ​អំឡុង​ការ​ប្រជែង​តំណែង​ប្រធានាធិបតី ខណៈ​លោក Trump ត្រូវបាន​គេ​ជម្លៀស​ពី​វេទិកា​ចំពេល​មានការ​គំរាមកំហែង​ពី​ការបាញ់​ចេញពី​ហ្វូងមនុស្ស​។​

​    ​ប៉ុន្តែ​បុរស​ឈ្មោះ Michael Sandford វ័យ ២០ ឆ្នាំ​បាន​សារភាព​កំហុស​បន្ទាប់ពី​រូបគេ​ព្យាយាម​ទាញ​កាំភ្លើង​ពី​ប៉ូលិស​នៅ​ទី​ជួបជុំ​របស់លោក Trump ហើយ​រូបគេ​ថែមទាំង​បាន​ប្រាប់​ទីភ្នាក់ងារ​សម្ងាត់​ថា រូបគេ​មាន​គម្រោង​សម្លាប់​លោក Trump​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថែមទាំង​បាន​ទស្សន៍​ថា លោក Trump អាច​នឹងត្រូវ​បាន​គេ​លួច​ធ្វើឃាត​ដូច​លោក​ប្រធានាធិបតី John F. Kennedy ដែរ​៕

ប្រភព៖ Dailystar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់