adverise with khmeread 3a302fed00000578 0 image a 19 1478651498251

វីដេអូ​ចម្រៀង​របស់​តារា​ស្រី​ម៉ាឡេស៊ី​មិន​មែ​នល្បី​ដោយសារ​ពិ​រោះ​ទេ គឺ​ដោយសារ​រូបភាព បុរស​លោត​ពីលើ​អគារ​ថត​ជាប់​ក្នុងនោះ

​    ​តារាចម្រៀង​ស្រី​ម៉ាឡេស៊ី​នាង Joyce Chu ថ្មីៗ​នេះ​បានចេញ​បទ​វីដេអូ​ចម្រៀង​របស់​នាង​ឈ្មោះ I Miss You នៅ​បណ្ដាញ​យូ​ធូប​ដើមខែ​វិច្ឆិកា ប៉ុន្ដែ​វា​ត្រូវបាន​គេ​នាំគ្នា​ផ្អើល​មើល​ម្ដងទៀត បន្ទាប់ពី​វីដេអូ​ចម្រៀង​របស់​នាង​មាន​អ្វី​មិន​ប្រក្រតី​ក្នុងនោះ​។​

​    ​ចម្រៀង​នៅ​ចំ​នាទី ១:៤២ មាន​បុរស​ម្នាក់​ត្រូវបាន​គេ​ឃើញ​ធ្លាក់​ពីលើ​អគារ​មួយ ខណៈដែល​នាង Joyce កំពុង​ថត​ច្រៀង​ចម្រៀង​របស់​នាង​។​

​    ​យ៉ាងណាមិញ មាន​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​យក​រូបភាព​ដើម​ទៅ​ប្រៀបធៀប​ទៅនឹង​ទីតាំង​នោះ ហើយ​បាន​និយាយថា​អគារ​ដែល​មនុស្ស​លោត​ពីលើ​នោះមក​គឺ​ត្រូវបាន​កាត់ត​។​

​    ​ដោយឡែក​វីដេអូ​នេះ​ត្រូវបាន​គេ​ផ្អើល​មើល​រហូតដល់​ទៅ ២២ លាន​ដង​នៅលើ​យូ​ធូប ដោយសារតែ​ឃើញ​មាន​មនុស្ស​លោត​ពីលើ​អគារ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់