adverise with khmeread 3955e33500000578 3835147 numerous reports are surfacing about what may be samsung s savin m 74 1476305470148

Samsung ត្រៀម​បង្ហាញ ទូរស័ព្ទ Galaxy S8 ដ៏​អស្ចារ្យ ដើម្បី​ស្តារ​មុខមាត់ Galaxy Note 7 ឡើងវិញ នៅ​ឆ្នាំក្រោយ​

​    ​ក្រុមហ៊ុន Samsung នឹង​ចាប់ផ្ដើម​ធ្វើតេស្ដ​ទូរស័ព្ទ​បន្ត​ត្រកូល​ពី Galaxy S7 ក្នុង​ខែមករា ប៉ុន្ដែ​នឹងមិន​លក់​ទេ​រហូតដល់​ខែមីនា​។ នេះ​យោងតាម​ការអះអាង​រប​ស់​ក្រុមហ៊ុន​។​

​    ​ទូរស័ព្ទដៃ Galaxy ជំនាន់​ក្រោយ​របស់ Samsung នឹងមាន​ទំហំ​អេក្រង់ ៥,៥ អ៊ី​ញ ប្រភេទ Ultra Hd ប៉ុន្ដែ​មិនមាន​ប៊ូ​តុង Home នោះទេ​។ នេះ​បើ​យោងតាម​ពាក្យ​ចចាមអារ៉ាម​។​

​    ​ទូរស័ព្ទ​ថ្មី​នេះ​ត្រូវ​ក្រុមហ៊ុន Samsung រំពឹងថា​នឹង​ជួសជុល​ការខាតបង់​ទាំងឡាយ ទាក់ទិន​នឹង​ទូរស័ព្ទដៃ Galaxy Note 7 ដែល​ជួប​បញ្ហា​ផ្ទុះ​ថ្ម​។​

​    ​យោងតាម​ប្រភព​មិន​បង្ហាញ​ឈ្មោះ​មួយ ដែល​បាន​និយាយ​ទៅកាន់​វេ​ប​សាយ The Investor ក្រុមហ៊ុន Samsung ត្រូវបាន​រំពឹងថា​ចាប់ផ្ដើម​តេស្ដ​សាកល្បង​ទូរស័ព្ទ Galaxy S8 ក្នុង​ខែមករា​ខាងមុខនេះ​។​

​    ​ក្រុមហ៊ុន Samsung ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​បង្ហាញ Galaxy S8 នៅ​ពិព័រណ៍ Mobile World Congress 2017 នៅ​ខែកុម្ភៈ​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់