adverise with khmeread 58232422a2ddf13ad0000001

PSG ចង់បាន Coutinho និង Firmino ដោយ​ហ៊ាន​បោះ​កញ្ចប់​លុយ ១០០ លាន​អឺរ៉ូ ដល់ Liverpool

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម Inter Milan កីឡាករ Philippe Coutinho បច្ចុប្បន្ន​មានការ​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ទៅលើ​ការចាកចេញ​ពី​ទឹកដី Anfield ខណៈដែល​មាន​សេចក្តីរាយការណ៍​ថា ក្លឹប​យក្ស​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ក្រុម​អ្នកមាន​បុណ្យ Barcelona និង​អធិរាជ​ស Real Madrid កំពុង​នឹង​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​ចុះហត្ថលេខា​ទិញយក​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​រូបនេះ​។​

​     ក្លឹប​យក្ស​លី​ក​កំពូល​បារាំង Ligue 1 ក្រុម Paris Saint-Germain ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ផងដែរ​ទៅលើ​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​កាលពី​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ និង​បច្ចុប្បន្ន យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​បារាំង​បានឱ្យដឹងថា ម្ចាស់​ជើងឯក​លី​ក​កំពូល​បារាំង​មួយ​នេះ កំពុងមាន​ចំណាប់អារម្មណ៍​ក្នុងការ​ចុះហត្ថលេខា​ទិញយក​គាត់ និង​មិត្ត​រួម​ក្រុម​រួម​សញ្ជាតិ​ប្រេ​ស៊ី​ល​និង​ហង្ស​ក្រហម Liverpool របស់គាត់ Firmino ផងដែរ ក្នុង​កញ្ចប់​ទឹកប្រាក់ ១០០ លាន​អឺរ៉ូ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​ទាំង​ពីររូប បាន​រីករាយ​ជាមួយនឹង​ការចាប់ផ្តើម​ដ៏​ទាក់ទាញ​បំផុត​មួយ​នៃ​រដូវ​កាល​ថ្មី​សម្រាប់​ហង្ស​ក្រហម ហើយ​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​នៅ​ចំពោះមុខ​ទី​បាន​ដឹកនាំ​ឱ្យ Liverpool ហក់​ចូលទៅក្នុង​ចំណាត់ថ្នាក់​លេខ ១ ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំកន្លះ​ចុងក្រោយ​មកនេះ​ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០១៤៕

 

adverise with khmeread

មតិយោបល់