adverise with khmeread Barcelonas argentinian forward lionel m

អ្នកបោះឆ្នោត​នៅ​អាមេរិក​និយាយថា បើ Lionel Messi ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី នឹង​បោះ​ឱ្យ​ភ្លាម មិនមែន​បោះ​ឱ្យ Trump ទេ

    ​ដូច្នេះ​សហរដ្ឋអាមេរិក​បានកំណត់​ជោគវាសនា​របស់​ពួកគេ​រួចរាល់​ទៅហើយ ហើយ​ទីបញ្ចប់​ពួកគេ​បានសម្រេច​ចិត្ត​ទៅលើ Donald Trump ។​

​    ​ប្រធានាធិបតី​ទី ៤៥​នៃ​សហរដ្ឋអាមេរិក ត្រូវបាន​ប្រកាស ពេល Trump ឈ្នះ​ការបោះឆ្នោត​របស់​អាមេរិក​ដ៏​ល្វីង​ជូរចត់​បំផុត​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មើលទៅ​អ្នក​ដែល​ខកចិត្ត​ខ្លាំង​មិន​មែនមាន​ត្រឹមតែ​លោកស្រី Hillary Clinton សូម្បី​អ្នក​ស្រឡាញ់​បាល់ទាត់​ក៏​ខកចិត្ត​មិន​ស្ទើរ​ដែរ​។ 

​    ​ជាការ​ពិត មាន​ប្រជាជន​អាមេរិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា គាត់​ពិតជា​ចង់ឃើញ Messi ក្លាយខ្លួន​ទៅជា​ប្រធានាធិបតី​បន្ទាប់​របស់​សហរដ្ឋអាមេរិក​។​

​    ​ហើយ​អ្វី​ទៅ​ដែល​គាត់​នឹងធ្វើ​នៅក្នុង​សេត​វិមាន​? 

​    ​ដោះស្រាយ​វិបត្តិ​មួយចំនួន​របស់​អាមេរិក​ដោយ​ការគ្រប់គ្រង​ដ៏​មាន​ជំនាញ​ទៅលើ​ពួកគេ​? បណ្តើរ​បាល់​ញាក់​ចេញ​នឹង​បញ្ហា​សេដ្ឋកិច្ច​? ធ្វើឱ្យ​អាមេរិក​ស៊ុត​បញ្ចូល​ទី​ចំ​គោលដៅ​ម្តងទៀត​?

​    ​មិន​ថា​វា​នឹង​កើតឡើង​របៀប​ណា​នោះឡើយ យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​ពិតជា​ចង់ឃើញ Messi ក្លាយជា​ប្រធានាធិបតី​អាមេរិក​បំផុត​៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់