adverise with khmeread Unnamed %281%29

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត​ដេកស្លាប់​ដោយសារ​ប្រើ​គ្រឿងញៀន​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ជនជាតិ​អង់គ្លេស​ដេកស្លាប់​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី០៩​ វិច្ឆិកា ​ឆ្នាំ​២០១៦​នៅផ្ទះ​ជួល​លេខ ៣E២ ផ្លូវ​លេខ​២០៨ ក្រុមទី៧ ភូមិ​ទី១ សង្កាត់បឹងរាំង​ ​ខណ្ឌដូនពេញ បន្ទាប់ពី​មាន​បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយសារ​ប្រើ​គ្រឿងញៀន​ដូចគ្នាមុននេះ​មួយថ្ងៃ។

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ THOMAS JASON BARRY ភេទ ប្រុស ថ្ងៃ​.​ខែ​.​ឆ្នាំ​កំណើត ​២១.JUN.១៩៧០ មុខរបរ ទេសចរណ៍​កាន់​លិខិត​ឆ្លង​លេខ​ 099019055 ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

    ប្រភព​បន្តថា នៅវេលា​ម៉ោង ១២ ថ្ងៃទី ០៩​វិច្ឆិកា​ឆ្មាំ​២០១៦​ជនរងគ្រោះ​បាន​ចុះ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ,​មក​អង្គុយ​រងចាំ​មិត្ត​ភ​ក្ត្រ័​ឈ្មោះ​ DURKIN KENNETH WILLIAM​ មក​ទទួល​នៅ​ហាង ​KFC។

    លុះដល់​ម៉ោង​ ២ ​រសៀល​មិត្ត​ជនរងគ្រោះ​ក៏​មកដល់​នាំមក​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ហើយ​ជនរងគ្រោះ​បាន​ចេញទៅ​ទិញ​សម្ភារៈ​ស្រា​បៀរ​ហា​,​ បារី​តែ​និង​កាហ្វេ មក​ផ្ទះ​នាំគ្នា​ផឹក​អស់​១​កំប៉ុង​។​

    បន្ទាប់មក​ឈ្មោះ​ DURKIN KENNETH WILLIAM​ និយាយថា ឈឺក្បាល​រួច​បាន​បាន​ចូលដេក​មុន​។ ​ចំណែក​ជនរងគ្រោះ​នៅ​អង្គុយ​ផឹក​តែម្នាក់ឯង​។ ​លុះដល់​ម៉ោ​ប្រហែល​១១​យប់ ថ្ងៃ​ដដែល​មិត្ត​ភក្ត្រ​ជនរងគ្រោះ​ក៏​ចេញមក​មើលឃើញ​ជនរងគ្រោះ​អង្គុយ​នៅលើ​កៅអី និង​លើក​ជនរងគ្រោះ​ចុះ​ធ្វើ​ចលនា ទើប​ដឹងថា​ស្លាប់​។​

    បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច្ឆ័យ សមត្ថកិច្ច​សន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​គាំងបេះដូង​បណ្តាល​មកពី​ការប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ក់​ហ្វី​ន​។ ​ចំណែក​សាកសព​យកទៅ​តំកល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត។

    គួររំលឹកថា មាន​ករណី​ជនជាតិ​អាមេរិក​ម្នាក់​ដេកស្លាប់​ដោយសារ​ប្រើ​គ្រឿងញៀន​លើស​កម្រិត​នៅក្នុង​ផ្ទះសំណាក់​៨៨ បន្ទប់​POD​​​ ជាន់​ទី​១ ​ផ្លូវ​៨៨ ​ភូមិ​១០​ សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦ ​និង​៣០​នាទី​យប់​ថ្ងៃ​០៨​ វិច្ឆិកា​ ឆ្នាំ​២០១៦ ​ម្សិលមិញ។

    ប៉ូលិស​មូលដ្ឋាន​បង្ហើប​ឱ្យដឹងថា សព​ឈ្មោះ CHRISTENS EN JORDAN CALER ភេទ​ប្រុស ឆ្នាំ​កំណើត​០៥.១១.១៩៨១​ជនជាតិ​អាមេរិក​កាន់​លិខិត​ឆ្លង​ដែន​លេខ ​520909549 ​មុខរបរ​អ្នក​ទេសចរណ៍​ស្នាក់​ផ្ទះសំណាក់​ខាងលើ​។​

    បន្ទាប់មក​សមត្ថកិច្ច​ចម្រុះ​បានមក​ធ្វើ​កោសល្យ​ពិច្ឆ័យ ហើយ​យក​ទឹកនោម​ធ្វើតេស្ត​ស្រាប់​តែមាន​សារធាតុ​ញៀន​ប្រភេទ​ម៉ក់​ហ្វី​ន​និង​មេ​តំ​ហ្វេ​តា​មីន​។​

    ប្រភព​បន្តថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​មិត្ត​ភ​ក្តិ​ជនរងគ្រោះ​បាន​ដើរទៅ​គោះទ្វារ​បន្ទប់​ជនរងគ្រោះ​តែ​មិន​បើក​ក៏ទាញ​ទ្វារ​របើក​ទើប​ដឹងថា​ស្លាប់​។

    បើតាម​កា​រស​ន្និ​ដ្ឋា​ន​របស់​សមត្ថកិច្ច​ថា បុរស​រូបនេះ​ស្លាប់​ដោយ​គាំងបេះដូង​បណ្តាលមកពី​ប្រើប្រាស់​សារធាតុ​ញៀន​។​ សព​ដាក់​ដំកល់​នៅ​ពេទ្យរុស្ស៊ី៕​

adverise with khmeread

មតិយោបល់