កណ្តាល ៖ មានករណីអំពើហិង្សាដោយចេតនាកើតឡើងនៅថ្ងៃទី០៩ វិច្ឆិកា ២០១៦ វេលាម៉ោង៤ និង៣០នាទីល្ងាចនៅចំណុចភូមិឫស្សីស្រុក២ ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានប៉ូលិសស្រាវជ្រាវចាប់ជនដៃដល់បានម្នាក់។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុខ សៅ ហៅខ្ចង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើមានរបួសស្នាមចំថ្ងាសក្បាលខាងស្ដាំប្រវែង ២,៥ ស.ម ដេរចំនួន០៤ថ្នេរ មុតលើស្បែកក្បាលចេញឈាមប្រវែង ៦ ស.ម និងហើមពក០១ កន្លែង ។
ចំណែកជនល្មើសឈ្មោះ កិ ផាន់ណេត ហៅ ក្រិម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះធ្លាប់វាយជនល្មើសឱ្យមានរបួសស្នាមម្ដងរួចហើយតែមិនបានប្ដឹងសមត្ថកិច្ចទេ។ លុះដល់ថ្ងៃខែឆ្នាំនិងពេលម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងអង្គុយនៅលើគ្រែមុខផ្ទះឈ្មោះ ពៅ ភេទប្រុស អាយុ៥៦ឆ្នាំ (កន្លែងកើតហេតុ)។
ពេលនោះស្រាប់តែជនល្មើសបានយកដំបងបួនជ្រុងលបវាយជនរងគ្រោះពីក្រោយខ្នងចំនួន០៣ ដំបងបណ្ដាលឱ្យរបួសស្នាមដូចបានរាបរាប់ខាងលើ ហើយរត់គេចខ្លួនបាត់ដោយយកវត្តុតាងទៅជាមួយផង។
ករណីនេះ សមត្ថកិច្ចប៉ុស្តិ៍ឈើទាល បានស្វែងរកចាប់ ខ្លួនជនល្មើសនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕
