adverise with khmeread 1

១០០ ថ្ងៃ​ដំបូង​នៃ​ការ​កាន់អំណាច​របស់ Trump គាត់​នឹង​ចាត់ការ​រឿង​ទាំង ៤ នេះ​មុនគេ​

    ​ពិធី​ផ្លាស់ប្តូរ​របស់លោក Donald Trump បានចាប់ផ្តើម​កាលពី​ម្សិលមិញ​។​

​    ​យុទ្ធនាការ​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្តី​បាន​ប្រើពេល​អស់ ៧០ ថ្ងៃ​ទម្រាំ​ក្លាយជា​ប្រធានាធិបតី​។​

​    ​លោក Trump បានចាប់ផ្តើម​ដំណើរការ​ជាមួយ​ការជួបប្រជុំ​លោក​ប្រធានាធិបតី Barack Obama នៅ​សេត​វិមាន ដែល​នេះ​ជាការ​ជួបគ្នា​រវាង​គូប្រឆាំង​ដ៏​ស្វិតស្វាញ ដែល​មិនដែល​លាក់​អារម្មណ៍​ពី​ការមិន​ពេញចិត្ត​គ្នា​ទៅវិញទៅមក​។​

​    ​បន្ទាប់ពី​បាន​យកឈ្នះ​លោកស្រី Hillary Clinton ដ៏​គួរឱ្យភ្ញាក់ផ្អើល​រួចមក លោក Trump មាន​បញ្ជី​ដែល​ត្រូវធ្វើ​ដ៏​វិលមុខ​មួយ ហើយ​ការជួប​នៅ​សេត​វិមាន​ម្សិលមិញ​នេះ គ្រាន់តែ​ជាការ​ចាប់ផ្តើម​របៀបវារៈ​ដ៏​មមាញឹក​របស់គាត់​មួយ​ប៉ុណ្ណោះ មុននឹង​ថ្ងៃ​ចូល​ដឹកនាំ​ពេញសិទ្ធិ​មកដល់​។​

​    ​ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​ដែល​លោក Trump សន្យា​សម្រាប់ ១០០ ថ្ងៃ​ដំបូង​របស់គាត់​។​

​    ​១. គាត់​នឹង​ចាប់ផ្តើម​លុបបំបាត់​ជន​អន្តោ​ស​ប្រវេសន៍​ខុសច្បាប់ និង​ស្តារ​សន្តិសុខ និង នីតិរដ្ឋ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។​

​    ​២. ផ្អាក​អន្តោប្រវេសន៍​ពី​តំបន់​សម្បូរ​ភេរវកម្ម​។​

​    ​៣. គាត់​សន្យាថា​នឹងធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​សម្រាប់​វណ្ណៈ​កណ្តាល ដោយ​ណែនាំ​នូវ​ការ​កាត់​ពន្ធ ៣៥% និង​កាត់បន្ថយ​អត្រាពន្ធ​អាជីវកម្ម​។​

​    ​៤. សន្យា​លុបចោល​ការផ្តល់ប្រាក់​ទៅកាន់​កម្មវិធី​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​។​

​    ​* តើ​លោក Donald Trump នឹង​បំពេញ​ការសន្យា​របស់គាត់​បានដែរ​ឬទេ​?

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់