adverise with khmeread 1

ដំណឹង​ល្អ​សម្រាប់​អ្នក​ចង់បាន​សាច់​ចាំ​! ការ​ឃ្លាន​ជួយ​ពន្យារ​ភាព​ចាស់​

    ​តាម​ការពិសោធន៍​ទៅលើ​សត្វ​ឃើញថា ភាព​ឃ្លាន​ខ្លះ​អាចជួយ​បង្កើន​ថាមពល​និង​អាយុ​យឺនយូរ​បាន​។ មាន​មនុស្ស​ជាច្រើន​បាន​ស្ម័គ្រចិត្ត​ធ្វើការ​ពិសោធន៍​បង្អត់អាហា​រ​ជាមួយនឹង​ក្រុម​ស្រាវជ្រាវ​ដោយមាន​អ្នកខ្លះ​កើត​ជំងឺ​ទឹកនោមផ្អែម មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ឬ​ខ្លាញ់​ស្ទះ​សរសៃឈាម​ទើប​តម្រូវឱ្យមាន​ការសាកល្បង​តម​អាហារ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង​ដោយ​ទទួលទាន​តិច​ឱ្យ​ស្រេកឃ្លាន​ខ្លះ ដោយ​មិន​ទទួលទាន​របស់​ផ្អែម ខ្លាញ់ និង​អំបិល ហើយ​ទទួលទាន​តែ​បន្លែ​ឱ្យ​គ្រប់គ្រាន់​ប៉ុណ្ណោះ​។ ៨ ឆ្នាំ​ក្រោយមក​ពួកគេ​មាន​អារម្មណ៍​ស្រស់បស់ និង​មាន​កម្លាំងកំហែង​ជាង​មុន​។​

​    ​តាម​ការសិក្សា​របស់​ម​ជ្ឈ​ដ្ឋា​ន​ខុសគ្នា​បានឱ្យដឹង​ស្រប់គ្នា​ថា ការទទួល​ទាន​អាហារ​មាន​តុល្យភាព​ជួយ​ការពារ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ជំងឺ​សរសៃឈាម ជំងឺ​បេះដូង​និង​មហារីក​។ ក្រៅពីនេះ​មនុស្ស​វ័យ​កណ្ដាល​ភាគច្រើន ដែល​ទទួលទាន​អាហារ​មាន​កាឡូរី​ទាប​រយៈពេល ១០ ឆ្នាំ​នឹងមាន​ប្រព័ន្ធ​បេះដូង​និង​សរសៃឈាម​ល្អ​ប្រហាក់ប្រហែល​ក្មេង​ជំទង់​ដោយមាន​សម្ពាធ​ឈាម​ធម្មតា កូ​ឡេ​ស្តេ​រ៉ុល និង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទាប ហើយ​ថែមទាំង​ជួយ​ពន្យា​ភាព​ចាស់​បាន​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់