adverise with khmeread Untitled 1

លើក​ដុំ​ដែក​យឺតៗ ឬ​ញាប់ៗ មួយណា​ល្អ​ជាង​?

    ​អ្នកខ្លះ​ចូលចិត្ត​លើក​ដុំ​ដែក​បែប​យឺតៗ ហើយ​អ្នក​ខ្លះទៀត​ចូលចិត្ត​លើក​ដុំ​ដែក​បែប​ញាប់ៗ​ជាហេតុ​ធ្វើឱ្យមាន​ការសង្ស័យ ថា​តើ​ការលើក​ដុំ​ដែក​យឺតៗ​និង​ញាប់ៗ​មួយណា​ល្អ​ជាង​?

​    ​តាមពិត​គួរ​លើក​ដុំ​ដែក​យឺតៗ ឆ្លាស់គ្នា​នឹង​លើក​ញាប់ៗ​ទើប​ជាការ​ល្អ​ជាង​។ ការលើក​ដុំ​ដែក​បែប​យឺតៗ ៤ ទៅ ៦ នាទី​ម្ដង​ជួយ​ឱ្យ​អ្នក​អាច​លើក​ទម្ងន់​ដែល​ធ្ងន់ៗ​បាន​ដោយ​សុវត្ថិភាព​។ ស្ត្រី​មិនគួរ​បារម្ភ​ខ្លាច​លើក​ដុំ​ដែក​ធ្វើឱ្យ​ឡើងសាច់​ដុំ​ធំ​នោះទេ ព្រោះ​ស្ត្រី​មាន​អ័រម៉ូន​ថេ​ស​ថូ​ស្ដេ​រ៉ូ​ន ដែល​សាង​សាច់ដុំ​តិចជាង​បុរស​ដល់​ទៅ ១៥ ទៅ ២០ ដង​ឯណោះ​។​

​    ​ចំណែក​ការលើក​ដុំ​ដែក​បែប​ញាប់ៗ ក៏​ជា​ការល្អ​សម្រាប់​សាង​ភាព​អត់ធន់​ដល់​សាច់ដុំ និង​ជាការ​ត្រៀមខ្លួន​សម្រាប់​ការធ្វើ​ចលនា​ច្រំ​ដែលៗ ដូចជា​ការដើរ​ឡើងជណ្ដើរ ឬ​ការដាក់​របស់​ប្រើប្រាស់​ផ្សេងៗ​។ ហើយ​ការលើក​ដុំ​ដែក​បែប​ញាប់ៗ​ធ្វើឱ្យ​បេះដូង​លោត​ញាប់​ឡើង​ផងដែរ​។​

​    ​យ៉ាងណាមិញ គួរ​ឆ្លាស់​ការលើក​ដុំ​ដែក​យឺតៗ​និង​ញាប់ៗ ក្នុង​មួយ​សប្ដាហ៍ ២ ឬ​៣​ដង និង​ធ្វើឱ្យមាន​ចន្លោះ​ពីគ្នា ៤៨ ម៉ោង ក្នុងករណី​លើក​ដុំ​ដែក​ម្ដងៗ ដើម្បីឱ្យ​សាច់ដុំ​បាន​សម្រាក​និង​រឹង​ពឹង​ឡើងវិញ រួមទាំង​ធ្វើឱ្យមាន​កម្លាំងកំហែង​មាំមួន​ឡើង​ផងដែរ​៕

adverise with khmeread

មតិយោបល់