adverise with khmeread Untitled 1

មិន​នឹកស្មានថា ក្រូចឆ្មា និង​ដំឡូងបារាំង ដែល​យើង​ទទួលទាន​ស្ទើរ​រាល់​ថ្ងៃជា​ឱសថ​ទិព្វ​ព្យាបាល​មុន​ខ្នង​រ៉ាំរ៉ៃ

    ​មុន​ខ្នង​គឺ​ពិតជា​រំខាន ហើយ​វា​កើត​មិន​ត្រឹមតែ​លើ​ខ្នង​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​រាលដាល​ដល់​កំប៉េះគូថ និង​ដៃ​ទៀតផង​។ វា​អាច​ជាមុន​សាច់ មុន​ខ្ទុះ និង​មុន​ក្បាល​ធំ ។​ល​។ ទោះយ៉ាងណា ការព្យាបាល​មុន​ខ្នង មិនមាន​អ្វី​ពិបាក​ទេ ដោយ​គ្រាន់តែ​អនុវត្តតាម​វិធី ២ ខាងក្រោម​៖

​    ​១. ទឹកក្រូច​ឆ្មា​
​    ​ដោយសារ​អាស៊ីត​ស៊ី​ទ្រិ​ច​ក្នុង​ទឹកក្រូច​ឆ្មា វា​នឹង​ជួយ​សម្អាត​រន្ធ​ញើស​លើ​ខ្នង និង​ជួយ​បើក​រន្ធ​ញើស​ឱ្យ​ធំ​ជាង​មុន​។ ដើម្បី​កម្ចាត់​មុន​ខ្នង លោកអ្នក​គ្រាន់តែ​ត្រាំ​សំឡី​ក្នុង​ទឹកក្រូច​ឆ្មា ហើយ​ជូត​ទៅលើ​មុន​ខ្នង ហើយ​ទុកចោល​ពីរ​ម៉ោង មុនពេល​សម្អាត​វា​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ អនុវត្ត​រាល់ថ្ងៃ​វា​នឹង​បាត់​បន្តិច​ម្តងៗ​រហូត​ទាល់តែ​ខ្នង​ជាសះស្បើយ​។ 

​    ​២. ដំឡូងបារាំង​
​    ​ដំឡូងបារាំង​ក៏​ផ្ទុក​អាស៊ីត​ធម្មជាតិ​ដែរ ដែល​ជួយ​កម្ចាត់​មុន​តាមបែប​ធម្មជាតិ​យ៉ាង​ពូកែ​។ លោកអ្នក​គ្រាន់តែ​ចិត​ដំឡូងបារាំង​មួយ​ចំណិត ហើយ​យកមក​ត្រដុស​លើ​ខ្នង ទុកចោល ១៥ នាទី សឹម​លាង​ទឹក​ក្តៅ​ឧណ្ហៗ​ចេញ​ជាការ​ស្រេច​។ អនុវត្ត​រាល់ថ្ងៃ​រហូត​ជាសះស្បើយ​៕

adverise with khmeread
ប្រភព៖ myilifestyle

អ្នកនឹងចូលចិត្ត

មតិយោបល់